Honda អវត្តមាន ៥ប្រកួតហើយ ជាមួយ Melbourne Victory

ត្រឹមសប្តាហ៍ទី ១៣ នៅក្នុងលីគកំពូលអូស្ត្រាលី ( Hyundai A-League 2018-2019 ) កីឡាករជប៉ុន Keisuke Honda ដែលជាប្រធានក្រុមរបស់ Melbourne Victory ទទួលបានការបង្ហាញខ្លួនក្នុងរដូវកាលដំបូងរបស់លោក ចំនួន ៨ប្រកួត ដែលជួយឱ្យក្លិប កាន់កំណត់ត្រាមិនបរាជ័យ ៧ប្រកួតជាប់ៗគ្នា។

ប៉ុន្តែចាប់តាំងពីសប្តាហ៍ទី ៩ រហូតដល់សប្តាហ៍ទី ១៣ Keisuke Honda ត្រូវបានក្លិបកំពូលមួយនេះ ចេញសេចក្តីថ្លែងការណ៍អំពី បញ្ហារបួសរបស់គាត់ ដែលតម្រូវឱ្យគាត់មិនអាចចូលរួមជាមួយក្លិបក្នុងការប្រកួតបាន។ បច្ចុប្បន្ន Honda កំពុងតែសម្រាកព្យាបាលរបួស ខណៈពុំមានការបញ្ជាក់ណាមួយពីកាលបរិច្ឆេទនៃការចូលរួមហ្វឹកហាត់ជាមួយក្លិបវិញនៅឡើយទេ។

គួរបញ្ជាក់ថា ក្នុងការបង្ហាញខ្លួន ៨ប្រកួតជាមួយ Melbourne Victory ខ្សែបម្រើជប៉ុនរូបនេះ បានរកគ្រាប់បាល់ ៥គ្រាប់ និង Assist ចំនួន ៤គ្រាប់ ផងដែរ ៕

ប្រភព៖ CTS Sport

  • Honda អវត្តមាន ៥ប្រកួតហើយ ជាមួយ Melbourne Victory