Jadon Sancho យុវជនឆ្នើមម្នាក់នៅអឺរ៉ុប និងក្នុងជម្រើសជាតិអង់គ្លេស បានបញ្ជាក់ថាមានតែលីគ Bundesliga របស់អាល្លឺម៉ង់ទេ ដែលជាលីគល្អបំផុតសម្រាប់ថ្នាលយុវជនបានបញ្ចេញសមត្ថភាពរបស់គេ។ខណៈដែលនេះជាបទពិសោធរបស់គេផ្ទាល់ ដែលបានមកលេងនៅក្រុម Dortmund មានឱកាសចូលលេងជម្រើសដំបូង និងអភិវឌ្ឍខ្លួនរហូតបានជាប់ក្នុងបញ្ជីឈ្មោះជម្រើសជាតិអង់គ្លេសថែមទៀត។ខ្សែបម្រើស្លាបវ័យ១៨ឆ្នាំ និងជាអតីតថ្នាលយុវជនរបស់ Man City បាននិយាយបន្ថែមដូច្នេះថា៖ “ខ្ញុំមិនទាន់ក្លាយជាតារាបាល់ទាត់ទេ ខ្ញុំទើបតែចាប់ផ្ដើមប៉ុណ្ណោះ។ ជាយុវជនពិតជាពិបាកក្នុងការផ្លាស់ទៅលេងនៅក្រៅស្រុក ព្រោះជួបឧបសគ្គជាច្រើន។
យ៉ាងណាមិញ ខ្ញុំពេញចិត្តក្នុងការប្រកួតប្រជែងនេះ ហើយខ្ញុំបានប្រាប់ទៅមិត្តរួមក្រុមនិងយុវជនដទៃទៀតថាពួកគេក៏តែធ្វើការផ្សងព្រេងក្នុងវិស័យបាល់ទាត់នេះ មិនអាចនៅតែ១កន្លែងបានឡើយ។ Bundesliga ជាលីគល្អបំផុតសម្រាប់ពួកគេក្នុងការចាប់ផ្ដើម”។
Sancho បច្ចុប្បន្ននេះជាខ្សែបម្រើស្លាបសំខាន់មួយរូបសម្រាប់ក្រុម Dortmund ត្បិតអីរូបគេទើបតែផ្លាស់ទៅលេងនៅទីនោះបាន១ឆ្នាំក៏ដោយ។ ម្ចាស់អាវលេខ៧រូបនេះ ផ្លាស់ទៅឆ្នាំ២០១៧ ដោយចូលលេងនៅឈុត B បានប៉ុន្មានប្រកួត ក៏ត្រូវជាប់ឈ្មោះលេងនៅឈុតធំតែម្ដង៕
ប្រភព៖ DailyMail