Willian បាននិយាយថាខ្លួនចង់បន្ដនៅក្លឹប Chelsea ទៀត ដោយមិនទាន់មានចិត្តចង់ចាកចេញទៅលេងនៅក្លឹបផ្សេង ឬក្រុម FC Barcelona នោះទេ។ម្សិលមិញនេះ មានដំណឹងថា Barcelona បានផ្ដល់តម្លៃខ្លួន៥០លានផោន និងឱ្យ Malcom ទៅក្រុម Chelsea ថែមទៀត ដើម្បីនាំយក Willian ទៅលេងនៅអេស្ប៉ាញ។ ការចង់បាននេះ ក្រុមតោខៀវ នៅមិនទាន់មានការឆ្លើយតបទេ ត្បិតអីពួកគេបានបដិសេធច្រើនដងមកហើយកាលពីរដូវកាលមុន។
ទន្ទឹមគ្នានឹងរកគ្រាប់បាល់បានយប់មិញជួយក្រុម Chelsea យកបាន៣ពិន្ទុបន្ថែមទៀតនោះ ខ្សែបម្រើ Willian ផ្ទាល់បាននិយាយចំពោះអនាគតរបស់ខ្លួនថា៖ “អនាគតរបស់ខ្ញុំគឺនៅ Chelsea នាពេលនេះ”។ ការបញ្ជាក់ដូច្នេះ គឺមានន័យថាកីឡាករប្រេស៊ីលរូបនេះ នៅមិនទាន់មានចិត្តចង់ចាកចេញពីក្រុមរបស់លោក Sarri នៅឡើយទេ៕
ប្រភព៖ DailyMail