ប្រធាន​ក្លឹប Real Madrid ៖ យើង​មិន​លា ​Zidane ​ទេ គាត់​នឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ណា​មួយ

លោក Florentino Perez ​ប្រធាន​ក្លឹប Real Madrid ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​លោក Zidane ​ចង់​លា​ឈប់​ពី​តំណែង ទាំង​ដែល​ខ្លួន​ដឹក​នាំ​ក្រុម​យ៉ាង​ជោគជ័យ។

សេដ្ឋី​នៅ​អេស្ប៉ាញ​ខាង​លើ​នេះ ​បាន​និយាយ​ក្រោយ​ពី​ការ​ប្រកាស​របស់ Zidane ​ថា​៖“បន្ទាប់​ពី​បាន​ឈ្នះ​ពាន​រង្វាន់​ Champions League ​ខ្ញុំ​មិន​ដែល​រំពឹង​ទេ​ថា​មាន​រឿង​បែប​នេះ​។ ​គាត់​ដឹង​ថា​ខ្ញុំ​ស្រលាញ់​គាត់​ច្រើន​ជាង​កីឡាករ​ ឬ​អ្នក​ចាត់ការ​ណា​ផ្សេង​ទៀត​ ហើយ​ខ្ញុំ​តែងតែ​ចង់​ឱ្យ​គាត់​នៅ​ទីនេះ​ជាមួយ​យើង។

គ្មាន​នរណា​ម្នាក់​អាច​ត្រៀម​ខ្លួន​ដើម្បី​ទទួល​បាន​ដំណឹង​ដូចនេះ​ទេ​ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ខ្ញុំ​បាន​លឺ​គាត់​និយាយ​ពី​រឿង​នេះ។ ខ្ញុំ​ចង់​បញ្ចុះបញ្ចូល​គាត់​ ប៉ុន្តែ​មិនមាន​ឱកាស​ផ្លាស់​ប្តូរ​គំនិត​របស់​គាត់​ទេ។ ខ្ញុំ​ចង់អរគុណ​ Zidane ​ចំពោះ​អ្វី​គ្រប់​យ៉ាង​ដែល​គាត់​បាន​នាំ​យក​មក​ឲ្យ​ក្លឹប​ និង​ វាជា​តម្លៃ​ឥត​គណនា។ នេះ​មិនមែន​ជា​ការ​លា​គ្នា​ទេ ​ពួកយើង​នឹង​ជួប​គាត់​នៅ​ពេល​ក្រោយ​ទៀត”។

កំណត់ត្រា​ដឹក​នាំ​ក្រុម​របស់ Zidane ​គឺ​​១៤៩​ប្រកួត ​ឈ្នះ​១០៤​ប្រកួត ​ស្មើ​២៩​ប្រកួត និង​ចាញ់​១៦​ប្រកួត ដែល​ស្មើ​នឹង​៧០​%​គឺ​ជោគជ័យ​ហើយ។ លោក​នាំ​ក្រុម​មួយ​នេះ​លើក​ពាន​៩ គឺ UEFA Champions League ​៣​ដង FIFA Club World Cup ​២​ដង UEFA European Cup ​២​ដង la Liga ​១​ដង​និង Spanish Super Cup ​១​ដង៕

\

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT