សិរី ​បណ្ដេញ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ហើយ ក្រោយ​ធ្វើ​មិន​បាន​ល្អ​នៅ Asian Cup ​

សហព័ន្ធ​កីឡា​បាល់ទាត់​សិរី ​បាន​សម្រេច​ចិត្ត​បណ្ដេញ​លោក Bernd Stange ​ចេញ​ពី​តំណែង​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ហើយ ​ក្រោយ​ពី​លេង​ចាញ់​ក្រុម​ហ្សកដានី​ក្នុង​លទ្ធផល​ ២-០។

ឆ្លង​កាត់​២​ប្រកួត​មក​នេះ ​ក្រុម​សិរី​ទើប​តែ​មាន​១​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​១​ប្រកួត​ទៀត ​ហើយ​ភាគរយ​របស់​សិរី​ដែល​អាច​ឡើង​បាន​នោះ​មាន​តិចតួច​បំផុត។ ដូច្នេះ​ហើយ ​ទើប​បាន​ជា​សហព័ន្ធ​បាល់ទាត់​ប្រទេស​នេះ​សម្រេច​ចិត្ត​ចែក​ផ្លូវ​ជាមួយ​គ្រូ​បង្វឹក​តែ​ម្ដង។ ​ក្រោយ​ពី​បណ្ដេញ​ចេញ​គ្រូ​បង្វឹក​នេះ​ហើយ ​សិរី​បាន​តែងតាំង​លោក Fajr Ibrahim ​មក​ដឹក​នាំ​ក្រុម​វិញ​ម្ដង។

រំលឹក​ថា ​លោក Stange ​វ័យ​៧០​ឆ្នាំ​បាន​មក​ដឹក​នាំ​ក្រុម​សិរី ​និង​ជួយ​ក្រុម​នេះ​ចូល​ដល់​វគ្គ​ជម្រុះ​ចុង​ក្រោយ​ពាន​រង្វាន់ FIFA World Cup 2018 ​កន្លង​ទៅ។ សមិទ្ធផល​នេះ​ហើយ ​ទើប​បណ្ដាល​ឱ្យ​សិរី​បន្ដ​តែងតាំង​បុរស​ម្នាក់​នេះ​មក​ដឹក​នាំ​ក្រុម​បន្ដ​នៅ Asian Cup 2019 ​នេះ ប៉ុន្តែ​លទ្ធផល​បែរ​ជា​មិន​បាន​ល្អ​ទៅ​វិញ៕ប្រភពespn

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT