៦ឆ្នាំមកនេះ ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសមិនមានខ្សែការពារណាម្នាក់ឈ្នះពានរង្វាន់កីឡាករល្អប្រចាំខែឡើយ ដោយភាគច្រើនសុទ្ធតែខ្សែប្រយុទ្ធនិងខ្សែបម្រើ។
យ៉ាងណាមិញនៅខែធ្នូឆ្នាំ២០១៨កន្លងទៅនេះ ខ្សែការពារ Virgil van Dijk បានបំបែកកំណត់ត្រានោះហើយ ក្រោយពីជួយក្រុម Liverpool ឈ្នះ និងស្វែងរកគ្រាប់បាល់បានផងដែរ។ មិនត្រឹមតែរូបគេឈ្នះពានរង្វាន់កីឡាករល្អប្រចាំខែនោះទេ ដោយលោក Klopp អ្នកចាត់ការក្រុម Liverpool ក៏ឈ្នះពានរង្វាន់អ្នកចាត់ការល្អប្រចាំខែធ្នូផងដែរ។
យ៉ាងណាមិញ ខែធ្នូធ្វើបានល្អមែន ប៉ុន្តែចូលដល់ខែមករាឆ្នាំ២០១៩ភ្លាម ក្រុមហង្សក្រហមនេះហាក់ដូចជាបាក់ស្លាបខ្លះហើយ ដោយស្គាល់បរាជ័យលើកដំបូងក្រោមថ្វីជើងក្រុម Man City ក្នុងលទ្ធផល ២-១។ និងបន្ដចាញ់ក្រុម Wolves ថែមទៀត។ ខណៈដែលយប់នេះពួកគេនឹងត្រូវស្រង់ដើមមកវិញ ដោយប៉ះជាមួយក្រុម Brighton នៅវេលាម៉ោង១០យប់នេះ៕ប្រភពDailyMail