Ole Gunnar Solskjaer អ្នកចាត់ការបណ្ដោះអាសន្នរបស់បិសាចក្រហម Man Utd មានក្ដីរំពឹងខ្ពស់ថាខ្សែប្រយុទ្ធវ័យក្មេងរបស់ខ្លួននិងមានសមត្ថភាពខ្ពស់ដូច Harry Kane កីឡាកររបស់ Spurs មិនខាន។
ក្រុមបិសាចក្រហម Manchester United នឹងត្រូវតតាំងជាមួយក្រុម Spurs នៅយប់ស្អែកនេះ ក្នុងពានរង្វាន់លីគកំពូលអង់គ្លេស។ មុនការប្រកួតនេះចាប់ផ្ដើម លោក Solskjaer បាននិយាយសរសើរទៅក្រុម Spurs ជាពិសេសកីឡាករ Kane តែម្ដង ដែលជាខ្សែប្រយុទ្ធមុតស្រួចមួយ។ ទន្ទឹមគ្នានោះដែរ អតីតកីឡាករ Man Utd ខាងលើ ក៏និយាយថាក្រុមរបស់ខ្លួនមានកីឡាករល្អដែរ ជាពិសេសយុវជន Rashford តែម្ដង ។
Ole Gunnar Solskjaer បាននិយាយដូច្នេះថា៖ “គាត់អាចនឹងឡើងដល់កំពូល កំពូលខ្សែប្រយុទ្ធតែម្ដង។ យើងអាចនិយាយថា Kane ល្អ ហើយខ្ញុំក៏ទុកចិត្តថា Rashford ល្អដែរ ទៅថ្ងៃមុខ។ គាត់តែងតែចង់ឈ្នះ ចង់រកគ្រាប់បាល់ឱ្យបាន ដែលនេះជាអ្វីដែលខ្សែប្រយុទ្ធត្រូវមាន ចង់ធ្វើ ទោះទើបអាចជោគជ័យបាន”។ Rashford ៨ប្រកួតចុងក្រោយនេះ រូបគេរកគ្រាប់បាល់បាន៥គ្រាប់ដែរ ឱ្យបិសាចក្រហម។ ជាពិសេសក្រោមការដឹកនាំអ្នកចាត់ការថ្មីខាងលើ រូបគេតែងតែមានមុខចូលលេងជានិច្ច៕ប្រភពDailyMail