ក្លឹប Monaco បានប្រកាសជាផ្លូវការក្នុងការនាំយកខ្សែបម្រើ Fabregas ហើយកាលពីយប់មិញ ក្នុងតម្លៃខ្លួន១០លានផោន ក្នុងរយៈពេល៣ឆ្នាំកន្លះ។
កីឡាករវ័យ៣១ឆ្នាំបានលាអ្នកគាំទ្រក្រុមតោខៀវរួចជាស្រេចទៅហើយ ក្នុងការប្រកួតទល់ក្រុម Nottingham Forest នៅពានរង្វាន់ FA Cup ។ ខណៈដែលចូលរួមជាមួយ Monaco នេះ គឺរូបគេនឹងធ្វើការក្រោមការដឹកនាំរបស់ Thierry Henry ដែលជាអតីតមិត្តរួមក្រុមកាលនៅ Arsenal ។ ការងារសំខាន់របស់ Fabregas ក្នុងរដូវកាលនេះ គឺត្រូវធ្វើយ៉ាងណាជួយក្រុម Monaco ងើបចេញពីតំបន់កាត់ចោលឱ្យបាន។
Fabregas ចូលលេងឱ្យក្រុម Chelsea បាន៤ឆ្នាំកន្លះហើយ ដោយក្នុងនោះរួបគេជួយក្រុមនេះឈ្នះពានរង្វាន់៤ ដោយ២ជាពាន English Premier League ។ ក្នុងរយៈពេលនោះដែរ អតីតកីឡាករ Barcelona រូបនេះ ១៩៨ប្រកួត និងរកគ្រាប់បាល់បាន២២គ្រាប់ដែរ៕ប្រភពDailyMail