ប៉ូលិស​អាមេរិក ​និង​ពិនិត្យ DNA ​Ronaldo ​ដើម្បី​បញ្ជាក់​ថា​ពិត​ជា​រំលោភ​គេ​មែន

ប៉ូលិស​នៅ​ក្រុង Las Vegas ​បាន​ស្នើ​សុំ Cristiano Ronaldo ​ដើម្បី​ពិនិត្យ DNA ​បន្ទាប់​ពី​មាន​ការ​បញ្ជាក់​ច្បាស់​ថា​លោក​បាន​រំលោភ​នារី​ម្នាក់​ឈ្មោះ Kathryn Mayorga ​នៅ​សណ្ឋាគារ​កាល​ពី​ឆ្នាំ​២០០៩។

ស្ត្រី​ឈ្មោះ Kathryn Mayorga ​ដែល​ជា​អតីត​គ្រូ​បង្រៀន​ម្នាក់ ​បាន​រាយការណ៍​ទៅ​ប៉ូលិស​ថា​ខ្សែ​ប្រយុទ្ធ Juventus ​បាន​រំលោភ​នាង​នៅ​សណ្ឋាគារ​ក្នុង​ក្រុង Las Vegas ​កាល​ពី​ឆ្នាំ ២០០៩ ។ ដែល​រឿង​នេះ ទើប​តែ​បែក​ធ្លាយ​ខ្លាំង​នៅ​ចុង​ឆ្នាំ​២០១៨​កន្លង​ទៅ។ ដោយសារ​តែ​រឿង​នេះ​យូរ​មក​ហើយ ​និង​ត្រូវ​ធ្វើ​ការ​ពិនិត្យ​ឱ្យ​ច្បាស់​នោះ ​ខាង​ប៉ូលិស​បាន​ស្នើ​សុំ​ទៅ Ronaldo ​ដើម្បី​ពិនិត្យ DNA ​របស់​គេ ​ទៅ​នឹង​សំលៀកបំបាក់​របស់ Mayorga ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​គ្រា​នោះ។

ប្រភព​មួយ​ចំនួន​បាន​បញ្ជាក់​ថា​រឿង​នេះ​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ភាគី​និង​ភាគី​ទៅ​ហើយ​កាល​ពី​ឆ្នាំ​២០១០​កន្លង​ទៅ ​ដោយ​ខាង Ronaldo ​បាន​សង​ជំងឺ​ចិត្ត​ដល់ Mayorga ​ចំនួន​២៨៧ ០០០​ផោន​ឯ​ណោះ ដើម្បី​បញ្ចប់​រឿង​មិន​ចាំ​បាច់​ដល់​តុលាការ។ យ៉ាងណាមិញ ​ការ​បែក​ធ្លាយ​នេះ គឺ​ខាង​ប៉ូលិស​នឹង​បើក​សំណុំ​រឿង​ឡើង​វិញ ​ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​សារ​ជា​ថ្មី​ម្ដង​ទៀត ​ព្រោះ​នេះ​ជា​បទ​ល្មើស​រំលោភ​ផ្លូវ​ភេទ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT