Real Madrid ​កំពុង​តាម​ប្រមាញ់ Pochettino ​មក​ដឹក​នាំ​ក្រុម​រដូវ​កាល​ក្រោយ

ក្លឹប​ Real Madrid ​កំពុង​តែ​ទាក់ទង​អ្នក​ចាត់ការ Mauricio Pochettino ​មក​ដឹក​នាំ​ក្រុម​រដូវ​កាល​ថ្មី​ខាង​មុខ ​ដើម្បី​ជំនួស​តំណែង​លោក Zidane ​ដែល​ចាកចេញ​ទៅ​យប់មិញ។

កាល​ពី​ល្ងាច​ម្សិលមិញ Zidane ​បាន​ប្រកាស​ថា​ខ្លួន​សម្រេច​ចិត្ត​លា​ឈប់​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម Real Madrid ​ហើយ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​នេះ​បាន​២​ឆ្នាំ​កន្លះ ឈ្នះ​ពាន​ច្រើន​មែនទែន។ ក្រោយ​ពី​ការ​ចាកចេញ​នេះ​ដែរ ​ក្លឹប​ត្រូវ​ការ​អ្នក​ចាត់ការ​ថ្មី​មក​ដឹក​នាំ​ក្រុម​មួយ​នេះ ​ហើយ​ម្នាក់​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​លោក​ Pochettino ​អ្នក​ចាត់ការ​ក្រុម Spurs ​បច្ចុប្បន្ន​ជា​លេខ​រៀង​ទី​១ ដែល​ក្លឹប​ចង់​បាន។

យ៉ាងណាមិញ ​ចង់​យក​អ្នកចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ ​ក្រុម Real Madrid ​ត្រូវ​ចំណាយ​ច្រើន​បន្តិច ព្រោះ​ថា​លោក​កំពុង​ជាប់​កុងត្រា​ជាមួយ​ក្រុម Spurs ​រហូត​ដល់​ឆ្នាំ​២០២៣​ឯ​ណោះ។ ​ក្រុម​ Real Madrid ​នៅ​មាន​ជម្រើស​ច្រើន​ក្នុង​ការ​នាំ​យក​អ្នក​ចាត់ការ ត្បិត​អី​រដូវ​កាល​ថ្មី​នៅ​សល់​ពេល​វែង ​ហើយ​ចប់​ព្រឹត្តិការណ៍ World Cup ​ទៅ គឺ​អាច​ជ្រើសរើស​បាន​ដោយ​សេរី៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT