Ederson អ្នកចាំទីក្រុម Manchester City បានបញ្ជាក់ថាខ្លួនធ្លាប់កើតជំងឺបាក់ទឹកចិត្តកាលអាយុ១៥ឆ្នាំ រហូតចង់ឈប់លេងបាល់ទាត់ ប៉ុន្តែដោយសារការគិតវែងឆ្ងាយទើបខ្លួនអាចមានថ្ងៃនេះ។
អ្នកចាំទីលំដាប់ពិភពលោកខាងលើបានបញ្ជាក់ថាកាលអាយុ១៥ឆ្នាំ រូបគេត្រូវបានក្លឹប Sao Paulo បដិសេធមិនព្រមយក ដែលរឿងនេះបានធ្វើឱ្យគេបាក់ទឹកចិត្តយ៉ាងខ្លាំង។ ប៉ុន្តែក្រោយពីធ្វើការគិតរយៈពេល១ខែពេញចំពោះរឿងខាងលើនេះ ខ្លួនក៏សម្រេចចិត្តបន្ដការតស៊ូទៀត រហូតដល់ចាប់បានឱកាសទៅហ្វឹកហាត់នៅក្លឹប Benfica និងចាប់ផ្ដើមលេងបានល្អ រហូតដល់បច្ចុប្បន្ននេះ។
ការរំលឹកពីរឿងខាងលើនេះ គឺកីឡាករវ័យ២៥ឆ្នាំចង់ឱ្យយុវជនទាំងអស់ត្រូវចេះប្រឹងប្រែង មិនត្រូវបាក់ទឹកចិត្តអ្វីឡើយ។ ការតស៊ូ ព្យាយាមគង់បានសម្រេច ដូច្នេះមិនត្រូវបោះបង់ក្ដីសុបិនរបស់ខ្លួននោះទេ៕ប្រភពDailyMail