ក្រុមបាល់ទាត់ Cambodian All Stars នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយ SCG Muangthong United សារជាថ្មី

ក្រោយពីបែកធ្លាយអំពីកាលវិភាគប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាងក្រុម Cambodian All Stars ទល់នឹង ក្រុមបាល់ទាត់ SCG Muangthong United ដែលនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ គេក៏បានដឹងអំពីសមាសភាពគ្រូបង្វឹកផងដែរ គឺលោក ភា​ សុភ័ត្ត្រា គ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិ។

ដូចនេះមានន័យថា ក្រុម Cambodian All Stars នឹងត្រូវជួបជាមួយក្លិបយក្សរបស់ថៃ Muangthong United ជាលើកទី ៣ ហើយ ក្នុងប្រវត្តិសាស្រ្ត ពោលគឺក្រោយជួបគ្នាកាលពីឆ្នាំ ២០១៦ និង ២០១៧ កន្លងមក ។ក្នុងឆ្នាំ ២០១៦ ក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា ទទួលបានលទ្ធផលឈ្នះ ៤-៣ និងឆ្នាំ ២០១៧ ក្រោមការដឹកនាំរបស់លោក Leonardo Vitorino ទទួលបរាជ័យ ០-៤ ។

ចាំមើលថាក្រោមការដឹកនាំរបស់គ្រូបង្វឹកដែលជួយក្រសួងការពារជាតិ ឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ឆ្នាំ ២០១៨ អាចដឹកនាំក្រុមទទួលបានលទ្ធផលបែបណាវិញ ?

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT