ជម្រើសជាតិមីយ៉ាន់ម៉ា U22 បរាជ័យក្នុងប្រកួតមិត្តភាពនៅប្រទេសអូម៉ង់ ទាំង ២ប្រកួត

នៅក្នុងការត្រៀមខ្លួនដើម្បីចូលរួមប្រកួតប្រជែងពានរង្វាន់ AFF U-22 Championship 2019 នៅពាក់កណ្តាលខែកុម្ភៈ ខាងមុខនេះ ក្រុមបាល់ទាត់យុវជនជម្រើសជាតិមីយ៉ាន់ម៉ា U22 បានធ្វើដំណើរទៅបោះជំរុំហ្វឹកហាត់ នៅប្រទេសអូម៉ង់។

ជាមួយគ្នានោះផងដែរ ពួកគេក៏បានធ្វើការប្រកួតមិត្តភាពនៅទីនោះចំនួន ០២ប្រកួតថែមទៀតផង ពោលគឺជាមួយជម្រើសជាតិ អូម៉ង់ U23 និង កាតា U23 ដែលជាលទ្ធផលគឺបរាជ័យ ១ ទល់នឹង ០ ទាំងពីរប្រកួត ។

សូមជម្រាបថា ក្នុងពានរង្វាន់ AFF U22 Championship 2019 ដែលរៀបចំធ្វើឡើងនៅប្រទេសកម្ពុជា ក្រុមមីយ៉ាន់ម៉ា ស្ថិតនៅក្នុងពូល B រួមជាមួយម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង សិង្ហបុរី ។តាមកាលវិភាគ ការប្រកួតគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ តទៅ ៕

  • ជម្រើសជាតិមីយ៉ាន់ម៉ា U22 បរាជ័យក្នុងប្រកួតមិត្តភាពនៅប្រទេសអូម៉ង់ ទាំង ២ប្រកួត