អ្នកវាយកូនបាល់ Andy Murray បានប្រកាសថានឹងត្រូវចូលនិវត្តពីវិស័យនេះហើយ បន្ទាប់ពីរបួសត្រគាករបស់គេមិនអាចជាសះស្បើយបាន។
Myrray បានរងរបួសត្រគាកនេះ និងបានព្យាបាលអស់រយៈពេល១៨ខែមកហើយ។ ប៉ុន្តែវាហាក់មិនបានប្រសើរឡើងនោះទេ ដោយរូបគេបានព្យាយាមអស់ពីសមត្ថភាពក្នុងការធ្វើឱ្យជាសះស្បើយយ៉ាងណាក៏ដោយ។ ដោយសារតែមើលឃើញពីស្ថានភាពនេះ កីឡាករវ័យ៣១ឆ្នាំបានប្រាប់ទៅអ្នកគាំទ្រថា រូបគេអាចនឹងចូលនិវត្តពីវិស័យវាយកូនបាល់នេះហើយ ព្រោះមិនអាចចូលលេងនិងធ្វើឱ្យបានល្អដូចមុននោះទេ។
Murray ជាអ្នកវាយកូនបាល់លំដាប់លេខ១លើលោក និងធ្លាប់ឈ្នះពានរង្វាន់ជាច្រើន។ យ៉ាងណាមិញ ដោយសារតែរបួសនេះរូបគេបច្ចុប្បន្នមានចំណាត់ថ្នាក់ដល់ទៅ ២៣០ឯណោះ។ ដោយសារតែដូច្នេះហើយ ទើបរូបគេមិនចង់ឱ្យធ្លាក់ទៅទៀតនោះទេ ដោយចង់សម្រេចចិត្តចូលនិវត្តពីវិស័យនេះតែម្ដង៕ប្រភពDailyMail