លោក Zidane បានសម្រេចចិត្តចាកចេញពីក្លឹប Real Madrid ហើយក្រោយពីជួយក្រុមនេះឈ្នះពាន UEFA Champions League ៣ឆ្នាំជាប់គ្នា។
ក្រោយពីប្រកាសចាកចេញនេះដែរ បានធ្វើឱ្យអ្នកស្រលាញ់កីឡាបាល់ទាត់ជាច្រើន ភ្ញាក់ផ្អើលហើយក៏ចង់ដឹងមូលហេតុនៃការចាកចេញនេះដែរ។ ជាក់ស្ដែងទៅ បើតាមការវិភាគរបស់អ្នកជំនាញមួយចំនួន គឺការចាកចេញនេះដោយសារតែលោក Zidane មិនអាចសម្រេចចិត្តទៅលើការទិញដូរកីឡាករបាន។ ដែលនេះជាកត្តាមួយធ្វើឱ្យលោកធុញទ្រាន់ មិនចង់ដឹកនាំក្រុម Real Madrid បន្ដទៀតឡើយ។
លោក Perez ប្រធានក្លឹប Real Madrid ចង់បានកីឡាករថ្មីបន្ថែមទៀតសម្រាប់ក្រុមនៅរដូវកាលថ្មី ស្របពេលដែលលោក Zidane វិញ បានគិតហើយថាសមត្ថភាពកីឡាករបច្ចុប្បន្នគឺគ្រប់គ្រាន់ហើយ។ លោក Perez ចង់លក់ Cristiano Ronaldo ដើម្បីជាថ្នូរនឹងការនាំយកកីឡាករ Neymar មករួមក្រុមនៅរដូវកាលក្រោយ។ មួយវិញទៀតលោកក៏បានអ្នកចាំទីថ្មីផងដែរ ដើម្បីជំនួស Navas ។
អ្វីគ្រប់យ៉ាងទាំងអស់នេះ សុទ្ធតែប្រឆាំងជាមួយអ្នកចាត់ការ Zidane ទាំងអស់។ ហេតុដូច្នេះហើយ លោកមានតែចាកចេញប៉ុណ្ណោះ ទើបវាជាជម្រើសល្អ៕