ដំណើរនៃការប្រកួតមិត្តភាពអន្តរជាតិ របស់ណាហ្គាវើល និង វិសាខា ឈានដល់ណាហើយ ?

ក្រុមខ្លាំងៗពីរនៃលីគកំពូលកម្ពុជា ដែលបានចេញដំណើរទៅកាន់ប្រទេសថៃ ក្នុងគោលបំណងដើម្បីបោះជំរុំហ្វឹកហាត់ និង ប្រកួតមិត្តភាពអន្តរជាតិ គឺណាហ្គាវើល និង វិសាខា បានកំពុងនឹងដំណើរការទៅយ៉ាងរលូន ។

ណាហ្គាវើល បានរកឃើញជ័យជម្នះលើក្រុមសាកលវិទ្យាល័យ Assumption United ២ ទល់នឹង ១ បន្ទាប់ពីពួកគេបានរងបរាជ័យធ្ងន់ធ្ងរទល់នឹង Police Tero ៦ ទល់នឹង ០ ខណៈដែលថ្ងៃនេះពួកគេនឹងបន្តជួបក្រុម Bangkok Glass ដែលទើបប្តូរឈ្មោះទៅ ( BG Pathum United ) នៅម៉ោង ៥ល្ងាច ថ្ងៃទី ១០ ខែ មករានេះ ជាបន្តទៀត។

ជាមួយគ្នានោះផងដែរ ក្រុម វិសាខា ដែលបានទៅបោះជំរុំនៅប្រទេសថៃ ២សប្តាហ៍ ហើយទើបតែឈ្នះក្រុម Pahang FA របស់ម៉ាឡេស៊ី ៣ ទល់នឹង ១នោះ ក៏នឹងត្រូវប្រកួតជាមួយក្រុមសាកលវិទ្យាល័យ Rangsit University FC វេលាម៉ោង ៥ល្ងាច ថ្ងៃនេះ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT