អស្ចារ្យ !!! យុវជនអាយុក្រោម ១៧ឆ្នាំរបស់បឹងកេត មានកូនកាត់ ៣រូប

កាលពីថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០១៩ ម្សិលមិញនេះ ក្លិបបាល់ទាត់បឹងកេត បានប្រកាសលទ្ធផលនៃការធ្វើេតេស្តជ្រើសរើសយុវជនថ្នាលអាយុក្រោម ១៧ឆ្នាំរបស់ខ្លួន ដែលមានចំនួនសរុប ៣៤រូប ។

០៣រូប ក្នុងចំណោមយុវជនទាំងនោះ គឺជាកីឡាករកូនកាត់ ដែលតាមការឱ្យដឹងគឺ ២រូបជាកូនកាត់ខ្មែរ-នូវ៉ែលសេឡង់ មានឈ្មោះ Lim Jet Raeksmey, Lim Aarun Raymond និង ១រូបទៀត ជាកូនកាត់ ខ្មែរ-ជប៉ុន មានឈ្មោះថា Koichi Keita ។គួររំលឹកថា ក្រុមយុវជនថ្នាលរបស់បឹងកេតដែលទើបតែរើសបាននេះ គឺនឹងត្រូវចូលរួមក្នុងពានរង្វាន់ KMH U-18 League 2019 ដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះហើយ ពោលគឺថ្ងៃទី ១២ ខែ មករា ។

ចាំមើលថា តើការកកើតក្រុមក្នុងរយៈពេលខ្លីអាចឱ្យពួកគេ ទទួលបានសមិទ្ធិផលល្អក្នុងពានរង្វាន់ដំបូងដែលខ្លួនចូលរួមនេះដែរឬយ៉ាងណា ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT