Robben ​និង Ribery ​នឹង​ចាកចេញ​ពី Bayern ​នៅ​ចប់​រដូវ​កាល​នេះ

Arjen Robben ​និង​ Franck Ribery ​នឹង​ចាកចេញ​ពី​ក្រុម Bayern Munich ​នៅ​ចប់​រដូវ​កាល​នេះ ​ក្រោយ​ពី​ជួយ​ក្រុម​នេះ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ដូច​គ្នា។

Robben ​វ័យ​៣៤​ឆ្នាំ ​លេង​ឱ្យ​ក្រុម Bayern Munich ​នេះ​១០​ឆ្នាំ​មក​ហើយ ​ដោយ​បង្ហាញ​ខ្លួន៣០៥​ប្រកួត ​រក​គ្រាប់​បាល់​បាន​១៤៣​គ្រាប់ ​និង​ជួយ​ក្រុម​នេះ​ឈ្នះ​ពាន Bundesliga ​បាន​៧​ដង ​និង Champions League ​បាន​ម្ដង។ ​ដោយ​ឡែក Ribery ​វិញ ​វ័យ​៣៥​ឆ្នាំ​ហើយ ​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​បាន​១២​ឆ្នាំ ​ចូល​លេង​៤០៩​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​១២២​គ្រាប់។ ​លោក​បាន​ជួយ​ក្រុម Bayern ​ឈ្នះ​ពាន​៨​ដង ​និង​ពាន Champions League ​បាន​១​ដង។

លោក Uli Hoeness ​ប្រធាន​ក្លឹប Bayern ​បាន​ប្រាប់​អ្នក​គាំទ្រ​ក្លឹប​ថា​កីឡាករ​ទាំង​ពីរ​នាក់​នេះ ​កំពុង​លេង​រដូវ​កាល​ចុង​ក្រោយ​របស់​គេ​ហើយ។ ស្រប​ពេល​សាមី​ខ្លួន​ក៏​បាន​បញ្ជាក់​ដែរ​ថា​រូបគេ​នឹង​ចាកចេញ​ពី​ក្លឹប​ក្រោយ​ចប់​រដូវ​កាល​នេះ​ដូច​គ្នា ដើម្បី​ស្វែង​រក​បទ​ពិសោធ​ថ្មី៕ប្រភពTalksport

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT