ក្លឹប Derby County បានប្រកាសជាផ្លូវការថា អតីតកីឡាករ Frank Lampard នឹងចូលខ្លួនមកធ្វើជាអ្នកចាត់ការថ្មីរបស់ក្រុមចាប់ពីពេលនេះទៅ។
អតីតកីឡាករវ័យ៣៩ឆ្នាំ បានចូលកាន់តំណែងនេះ ក្រោយពីចំណាយពេលធ្វើជាពិធីករប៉ុស្ដិទូរទស្សន៍អស់ពេលជាច្រើនខែកន្លងមក។ ក្រោយពីប្រការជាផ្លូវការ Lampard បាននិយាយថា៖ “ខ្ញុំបានចំណាយពេលគិតច្រើន ទើបធ្វើការសម្រេចចិត្ត។ ខ្ញុំតែងតែចង់ធ្វើជាគ្រូបង្វឹក ធ្វើការជាមួយបាល់ទាត់។ ហើយក្លឹប Derby Country ជាក្ដីស្រមៃមួយ ជាឱកាសមួយសម្រាប់ខ្ញុំបញ្ចេញសមត្ថភាព”។
Lampard បានចាកចេញពី Chelsea កាលពីឆ្នាំ២០១៤ ដោយជួយក្រុមនេះឈ្នះពានរង្វាន់១១ឯណោះ ក្នុងនោះរួមមាន Premier League ៣ដង FA Cup ៤ដង League Cup ២ដង Europa League ១ដង និង Champions League ១ដង។ រូបគេចាប់ផ្ដើមអាជីពដំបូងជាមួយក្រុម West Ham មុនពេលផ្លាស់ទៅ Chelsea ក្នុងឆ្នាំ២០០១ ក្នុងតម្លៃខ្លួន១១លានផោន៕ប្រភព៖ BBC