ខ្សែបម្រើ Aaron Ramsey បានចុះកុងត្រាជាមួយក្រុម Juventus ហើយ ក្នុងសុពលភាព៥ឆ្នាំឯណោះ ហើយទទួលបាន ១៤០ ០០០ផោនក្នុង១សប្ដាហ៍ក្នុងលីគអ៊ីតាលីនេះ។
Ramsey និង Arsenal បានប្រកាសចែកផ្លូវគ្នានៅចប់រដូវកាលនេះ ដោយក្លឹបមិនបន្ដកុងត្រាដល់រូបគេទៀតនោះទេ ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល១០ឆ្នាំ។ ត្បិតតែមិនទាន់ដល់ថ្ងៃចេញជាផ្លូវការមែន ប៉ុន្តែ Ramsey មានសិទ្ធិផ្សេងរកក្លឹបថ្មីដើម្បីផ្លាស់ទៅលេងហើយ នៅរដូវក្ដៅខាងមុខនេះ។ រូបគេបានសម្រេចចិត្តចូលរួមជាមួយ Juventus ហើយ ដោយចុះកុងត្រាដល់ទៅ៥ឆ្នាំឯណោះ។ ប្រភពនៅអ៊ីតាលីបានបញ្ជាក់ទៀតថា កីឡាករវ័យ២៨ឆ្នាំនេះ ត្រូវបានក្លឹបឈរនៅកំពូលតារាង Serie A ចង់បានតាំងពីឆ្នាំមុនមកម្ល៉េះ។
កីឡាករជម្រើសជាតិវែលខាងលើ លេងឱ្យកាំភ្លើងធំបាន២៥២ប្រកួត និងរកបាន៣៨គ្រាប់ដែរ ក្នុងរយៈពេល១០មកនេះ៕ប្រភពDailyMail