មិន​គួរ​ឱ្យ​ជឿ PSG ​ធ្លាក់​ចេញ​ពី French Cup ​ក្រោម​ថ្វី​ជើង Guingamp

វា​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​មួយ​ដែល​ក្រុម​ខ្លាំង PSG ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ French League Cup ​ដែល​ពួកគេ​បាន​ឈ្នះ​វា​៥​ឆ្នាំ​ជាប់​គ្នា​មក​ហើយ​នោះ ​ក្រោម​ថ្វី​ជើង​ក្រុម Guingamp ​នៅ​យប់មិញ។

ក្រុម PSG ​អធិរាជ​នៅ​បារាំង ​បាន​ភ្លាត់​ចាញ់​ក្រុម​មិន​ខ្លាំង ​និង​ឈរ​នៅ​បាត​តារាង​ក្នុង​លីគ​ Guingamp ​ក្នុង​លទ្ធផល ២-១ ​កាល​ពី​យប់មិញ​នេះ។ ​ចាញ់​ប្រកួត​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម PSG ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Cup ​ខាង​លើ​ទៅ​ហើយ។ ត្បិត​អី​ពួកគេ​ជា​ក្រុម​ឈ្នះ​ពាន​រង្វាន់​នេះ ​៥​ឆ្នាំ​ជាប់​គ្នា​មក​ហើយ។ ​២​គ្រាប់​សម្លាប់​ទឹក​ចិត្ត PSG ​របស់​ក្រុម​បាត​តារាង  Guingamp ​នេះ​​ធ្វើ​បាន​ដោយ Gbakoto ​នាទី​៨១ ​និង Thuram ​នាទី​៩០+៣ ​ហើយ​២​គ្រាប់​នេះ​ជា​បាល់​ប៉េណាល់ទី​ទាំង​អស់។

មិន​ត្រឹម​តែ​ទម្លាក់​ក្រុម PSG ​ពី​ពាន​រង្វាន់​នេះ​នៅ​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ទេ ​ក្រុម​ Guingamp ​នេះ​ក៏​ជា​ក្រុម​បញ្ចប់​កំណត់ត្រា​មិន​ចាញ់​២០​ប្រកួត​នៅ​គ្រប់​ការ​ប្រកួត​ក្នុង​លីគ​របស់ PSG ​នៅ​ប្រទេស​បារាំង​ផង​ដែរ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT