Man City ​លត់​ក្រុម Burton ​៩-០ ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Carabao Cup

ក្រុម Manchester City ​បំបាក់​ក្រុម Burton ​មិន​ឱ្យ​ងើប​មុខ​រួច​នោះ​ទេ​កាល​ពី​យប់មិញ​នេះ ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ៩-០ ​ឯ​ណោះ។

៣​ថ្ងៃ​មុន Man City ​បាន​យក​ឈ្នះ​លើ​ក្រុម Rotherham ​ក្នុង​លទ្ធផល ៧-០ ​នា​ពាន​រង្វាន់ FA Cup ​ជុំ​ទី​៣។ ខណៈ​ដែល​យប់មិញ​ទៀត​សោត ពួកគេ​បាន​បំបាក់​ក្រុម Burton ​ក្នុង​លទ្ធផល ៩-០ ​ទៀត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Carabao Cup ​ទៀត។ ដែល​លទ្ធផល​​រហូត​ដល់​៩​គ្រាប់​នេះ អាច​និយាយ​បាន​ថា Man City ​កំពុង​កក់​កៅអី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាត់​ទៅ​ហើយ ​ដោយ​មិន​ចាំ​បាច់​អ៊ុត​មើល​លទ្ធផល​នៅ​ជើង​ទី​២​ទៀត​នោះ​ទេ។

Man City ​ដែល​មាន​ភាគរយ​ខ្ពស់​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ ​នឹង​ត្រូវ​ប៉ះ​ក្រុម Chelsea ​ឬ Spurs ​ដែល​ក្រុម​ទាំង​ពីរ​នេះ​ប៉ះ​គ្នា​ជើង​ទី​១ គឺ​ក្រុម Spurs ​ឈ្នះ Chelsea ​ក្នុង​លទ្ធផល ១-០ ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT