២ថ្ងៃ មុនសប្តាហ៍ទី ៨ នៃលីគកំពូលកម្ពុជា មកដល់ ក្រុមខ្លាំងជាច្រើនប៉ះគ្នា

ការប្រកួតដណ្តើមពានរង្វាន់លីគកំពូលកម្ពុជា សប្តាហ៍ទី ៨ នឹងចូលមកដល់ជាបន្តទៀត នៅចុងសប្តាហ៍នេះ ពោលគឺថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០១៨ ដោយក្រុមខ្លាំងស្ទើរតែប៉ះគ្នាគ្រប់ប្រកួត ។

សម្រាប់ថ្ងៃសៅរ៍ ទី ២ បឹងកេត ត្រូវជួប អង្គរថាយហ្គឺរ ដែលជាក្រុមកំពុងឡើងជើងខ្លាំង ពោលគឺ មិនទាន់ស្គាល់បរាជ័យ ក្នុង ៤ប្រកួតចុងក្រោយ ក្រោយពីពួកគេរងបរាជ័យ ៣ប្រកួតជាប់ៗគ្នាកាលពីដើមរដូវកាល ។

ណាហ្គាវើល ដែលឈរកំពូលតារាង មាន ១៩ ពិន្ទុ ដាច់ពីបឹងកេត តាមពីក្រោយ ២ពិន្ទុ ត្រូវជួបក្រុមបណ្តុំកីឡាករខ្លាំង វិសាខា នៅក្នុងថ្ងៃជាមួយគ្នានោះ ។ ជំនួបរវាងក្រុមទាំងពីរជឿជាក់ថា នឹងកក្រើកសប្តាហ៍ ដោយសារតែទម្រង់លេងដ៏ប្លែករៀងខ្លួន ។

គូពិសេសមួយគូទៀត គឺនៅថ្ងៃអាទិត្យ ដែលព្រះខ័នរាជស្វាយរៀង ជួបជាមួយក្រសួងការពារជាតិ ។ ប្រកួតនេះនឹងកាន់តែតានតឹងសម្រាប់ក្រសួងការពារជាតិ ( ទ័ព ) ខណៈដែល ៣ប្រកួតចុងក្រោយ ចាញ់ទាំងអស់ ។

ខាងក្រោមគឺជាតារាងការប្រកួតទាំង ៦គូ ៖

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT