Pep ​៖ Man City ​ចង់​បាន​ពាន​ទាំង​អស់ ​មិន​គិត​ថា Cup ​ឬ League ​អី​ទេ

ក្រុម Manchester City ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Burton ​នៅ​វេលា​ម៉ោង២:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ ក្នុង​ជើង​ទី​១ ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ League Cup ​។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Pep Guardiola ​បាន​និយាយ​ថា​លោក​ចង់​បាន​ពាន​រង្វាន់​ទាំង​អស់ ​ដែល​ក្រុម Manchester City ​ចូល​លេង ​ដោយ​មិន​គិត​ថា​ពាន​នេះ​តូច ឬ​ពាន​នេះ​ធំ​អ្វី​ឡើយ។ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ឈ្នះ​ពាន​នេះ ដើម្បី​អ្នក​គាំទ្រ​របស់​ខ្លួន​សប្បាយ​ចិត្ត។ ការ​និយាយ​បែប​នេះ គឺ​ហាក់​បី​ដូច​ជា​ឌឺ​ដង​ដាក់​លោក Klopp ​​បន្តិច ​ព្រោះ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​បញ្ជាក់​ថា​លោក​ចង់​បាន​ពាន​រង្វាន់ English Premier League ​ជាង​ពាន​រង្វាន់ Cup ​។

រំលឹក​ទៅ​ថយ​ក្រោយ​បន្ដិច​ថា Liverpool ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FA Cup ​ក្រោម​ថ្វី​ជើង​របស់​ក្រុំ Wolves ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ ​បរាជ័យ​នោះ​ដែរ ត្រូវ​បាន​លោក Klopp ​ដាក់​កីឡាករ​បម្រុង​ចូល​លេង ​ហើយ​ចាត់​ទុក​ថា​ពាន​រង្វាន់​មួយ​នេះ​តូច ​ដោយ​លោក​ផ្តោត​យក​ពាន​រង្វាន់ Premier League ​ជាង ​ដែល​ជា​ពាន​ក្រុម Liverpool ​ខកខាន​លើក​ជាង​២០​ឆ្នាំ​មក​ហើយ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT