ខ្សែបម្រើ Paul Pogba បានជាប់ឈ្មោះជាកីឡាករល្អប្រចាំខែនៅក្លឹប Manchestser United ពោលគឺបន្ទាប់ពីលោក Jose Mourinho ចាកចេញពីក្លឹបតែម្ដង។
ខ្សែបម្រើបារាំងខាងលើ លេងមិនល្អឡើយក្រោមការដឹកនាំរបស់លោក Jose Mourinho។ យ៉ាង ណា មិញ ក្រោយពីការចាកចេញរបស់អ្នកចាត់ការរូបនេះទៅ ហើយជំនួសវិញដោយលោក Ole Gunnar Solskjaer បានធ្វើឱ្យ Pogba លេងបានល្អឡើងវិញ។ ជាក់ស្ដែងប៉ុន្មានប្រកួតមកនេះ រូបគេរកគ្រាប់បាល់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើនមែនទែន។
ការលេងបានយ៉ាងល្អនិងជួយក្រុមឈ្នះប្រកួតជាប់ៗគ្នានេះហើយ ទើបបានជារូបគេបានជាប់ឈ្មោះជាកីឡាករលេងល្អជាងគេប្រចាំខែធ្នូកន្លងទៅតែម្ដង។ ជាគួរឱ្យសោកស្ដាយនៅពេលនេះ អតីតកីឡាករ Juventus ខាងលើកំពុងរងរបួសបន្តិចបន្ដួច មិនទាន់អាចចូលហាត់ពេញលេញជាមួយក្រុមនៅឡើយទេ៕ប្រភពDailyMail