Klopp ​កាន់​តែ​ឈឺ​ក្បាល​ខ្លាំង​រឿង​តំបន់​ការពារ ​ក្រោយ​ពី ​Lovren ​របួស​យប់មិញ

មិន​ត្រឹម​តែ​បរាជ័យ​ធ្លាក់​ចេញ​ពី FA Cup ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុម Liverpool ​នឹង​បាត់​បង់​ខ្សែ​ការពារ​រឹងម៉ាំ​ម្នាក់​ទៀត​គឺ Lovren ​ដែល​រង​របួស​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Wolves ។Lovren ​របួស​យប់មិញ​នេះ ​ធ្វើ​ឱ្យ​លោក Klopp ​ត្រូវ​បង្ខំ​ចិត្ត​ដាក់​ខ្សែ​ការពារ​កណ្ដាល​ម្នាក់​ដែល​ទើប​តែ​មាន​អាយុ​១៦​ឆ្នាំ​ប៉ុណ្ណោះ​គឺ Ki-Jana Hoever ​។

ដែល​នេះ​បាន​បង្ហាញ​ថា​ក្រុម​ទាំង​មូល​ហាក់​ដូចជា​នៅ​ស្ទើរ​បន្តិច​នៅ​ការពារ​កណ្ដាល ​ដែល​ធ្វើ​ឱ្យ​ក្រុម Wolves ​មាន​ឱកាស ​និង​ស្វែង​រក​គ្រាប់​បាល់​ជ័យជម្នះ​បាន​តែ​ម្ដង​។របួស​របស់ Lovren ​នេះ ​ពិត​ជា​កង្វល់​ធំ​សម្រាប់​ក្រុម​ហង្ស​ក្រហម​មែនទែន ត្បិត​អី​ខ្សែ​ការពារ​សំខាន់​២​នាក់​បាន​រង​របួស​ទៅ​ហើយ។

Joe Gomez ​និង​ Joel Matip ​សុទ្ធ​តែ​របួស​ដែរ ​មិន​ទាន់​អាច​ចូល​លេង​បាន​នៅ​ឡើយ។ ដូច្នេះ​ហើយ គិត​ត្រឹម​ពេល​នេះ​គឺ ​ក្រុម​ហង្ស​ក្រហម​បាត់​ខ្សែ​ការពារ​សំខាន់​ដល់​ទៅ​៣​នាក់​ទៅ​ហើយ។ ខណៈ​ដែល​ការ​ប្រកួត​វិញ ​មិន​មាន​សម្រាក​នោះ​ទេ ​គឺ​មាន​ប្រកួត​បន្តបន្ទាប់​រហូត៕

ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT