បើកឆាក AFC Asian Cup ក្រុមរបស់អាស៊ានទាំង ២ សុទ្ធតែរងបរាជ័យ នៅឡើយតែវៀតណាមប៉ុណ្ណោះ

ក្នុងការប្រកួតបើកឆាកពានរង្វាន់ AFC Asian Cup 2019 លើកទី ១៧ នៅឯប្រទេសអារ៉ាប់រួមនោះ ឃើញថា ក្រុមតំណាងឱ្យប្រទេសអាស៊ានចំនួន ២ គឺ ថៃ និង ហ្វីលីពីន សុទ្ធតែរងបរាជ័យ នៅឡើយតែវៀតណាម ប៉ុណ្ណោះដែលនឹងត្រូវតទល់ជាមួយគូប្រកួតក្នុងថ្ងៃអង្គារ៍នេះ។

ថៃ បានចាញ់ ឥណ្ឌា ៤-១ កាលពីថ្ងៃទី ៦ ខែ មករា ជាហេតុធ្វើឱ្យគ្រូបង្វឹករបស់ពួកគេលោក Milovan Rajevac ជ្រុះចេញពីកៅអី ។ ហ្វីលីពីន កាលពីយប់មិញនេះផងដែរ ក៏បានចាញ់បេក្ខភាព World Cup គឺកូរ៉េខាងត្បូង ដែលបានយកឈ្នះពួកគេ ១-០ ក្នុងពូល C ។

ស្ថិតនៅក្នុងពូល D វៀតណាម នឹងត្រូវជួបជាមួយ អ៊ីរ៉ាក់ ជាគូប្រកួតចាស់ ដែលធ្លាប់ជួបគ្នាក្នុងពានរង្វាន់ AFC U-23 Championship 2018 ដោយកាលនោះវៀតណាមបានយកឈ្នះ ៥-៣ ក្នុងវគ្គកាត់សេចក្តី ១១ម៉ែត្រ បន្ទាប់ពីស្មើគ្នា ៣-៣ ក្នុងការប្រកួតពេញម៉ោង ។

ជាមួយគ្នានោះផងដែរ វៀតណាម ក៏កំពុងកាន់កំណត់ត្រា ពុំបរាជ័យ ក្នុង ១៨ប្រកួតជាប់ៗគ្នាផងដែរ ។ ចាំមើលថាតើពួកគេអាចបន្តកំណត់ត្រានេះទៀត ឬយ៉ាងណា ក្នុងការប្រកួត AFC Asian Cup ឆ្នាំនេះ ៕

  • បើកឆាក AFC Asian Cup ក្រុមរបស់អាស៊ានទាំង ២ សុទ្ធតែរងបរាជ័យ នៅឡើយតែវៀតណាមប៉ុណ្ណោះ