ក្នុងការត្រៀមខ្លួនមុនរដូវកាលថ្មីចាប់ផ្តើម ក្លិបបាល់ទាត់កម្ពុជា ០២ បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីធ្វើការប្រកួតមិត្តភាពនៅទីនោះ ដោយក្នុងនោះ ណាហ្គាវើល ដែលជាក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៨ និង វិសាខា ក្រុមលេខរៀងទី ៣ ក្នុងលីគកំពូលកម្ពុជា ផងដែរ។
តាមកាលវិភាគ ណាហ្គាវើល នឹងប្រកួតទល់នឹង Police Tero របស់ថៃ នៅម៉ោង ៦ល្ងាច ថ្ងៃទី ៨ ខែ មករា នេះ នៅកីឡដ្ឋានជាតិ Rajamangala រីឯ វិសាខា នឹងប្រកួតជាមួយក្រុម Pahang FA របស់ម៉ាឡេស៊ី នៅទីលានហ្វឹកហាត់របស់ក្លិប Buriram ។
បើតាមគ្រូបង្វឹកណាហ្គាវើល បានឱ្យដឹង គឺពួកគេនឹងស្នាក់នៅទីនោះរយៈពេល ១សប្តាហ៍ ជាមួយនឹងការប្រកួតមិត្តភាពប៉ុន្មានប្រកួតទៀត ស្របពេលដែលវិសាខា នឹងស្នាក់នៅរយៈពេល ២សប្តាហ៍ មុនត្រឡប់មកកម្ពុជាវិញ ៕