• ​ទី​៤ FA Cup ​ក្រុម Man Utd ​ត្រូវ​ប៉ះ Arsenal ​

    ក្រោយ​ពី​ចាប់​ឆ្នោត​យប់មិញ​នេះ ​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ផ្ញើ​ដំណើរ​ទៅ​ទឹក​ដី​របស់ Arsenal ​ក្នុង​ការ​ប្រកួត​ជុំ​ទី​៤ ​ពាន​រង្វាន់ FA Cup ​។Ole Gunnar Solskjaer ​អ្នក​ចាត់ការ​បណ្ដោះអាសន្ន​របស់ Man Utd ​បាន​បញ្ជាក់​ថា​លោក​រំពឹង​យក​ពាន​រង្វាន់ FA Cup ​នេះ ​ក្នុង​រដូវ​កាល​ដែល​បាន​ដឹក​នាំ​បិសាច​ក្រហម។ យ៉ាងណាមិញ ​ក្រោយ​ពី​និយាយ​ដូច្នេះ​ហើយ ​ឆ្លង​កាត់​ការ​ចាប់​ឆ្នោត​យប់មិញ ​ក្រុម Man Utd ​ក៏​ត្រូវ​ប៉ះ​ជាមួយ Arsenal ​ដែល​ជា​ក្រុម​ខ្លាំង​មួយ​នៅ​ជុំ​ទី​៤។

    គេ​នៅ​ចាំ​បាន​ថា​កាល​លោក Solskjaer ​នៅ​ជា​កីឡាករ​របស់ Man Utd ​ធ្លាប់​លេង​ប៉ះ Arsenal ​២​ដង​មក​ហើយ ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​១៩៩៩​និង​២០០៤។ ដោយ​គ្រា​នោះ ​លោក​ជួយ​ក្រុម​ទទួល​បាន​ជ័យជម្នះ​រហូត​ដែរ។ ដូច្នេះ​ចាំ​មើល​លើក​ទី​៣​នេះ​ទៅ​មើល ដែល​លោក​នឹង​ត្រូវ​ដឹក​នាំ​ក្រុម​ម្ដង ​ថា​តើ​អាច​នៅ​តែ​រក្សា​លទ្ធផល​ល្អ​ទៀត​ឬ​យ៉ាង​ណា?​

    ប្រភព៖ DailyMail

     

     

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT