ការបញ្ជូនបាល់ដ៏ល្អរបស់ ជារី ចន្ថាប៊ីន នាដើមឆ្នាំ ២០១៩

កីឡាករជម្រើសជាតិកម្ពុជា របស់ក្លិប Terengganu FC បានចាប់ផ្តើមឆ្នាំថ្មី ២០១៩ របស់ខ្លួនជាមួយនឹងរឿងដ៏ល្អ ពោលគឺការបញ្ជូនបាល់ដ៏ល្អមួយ ទៅកាន់មិត្តរួមក្រុមតែតបញ្ចូលទី ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលថ្មី។វាគឺជាការប្រកួតមិត្តភាពរវាងក្លិប Terengganu ទល់នឹង Kelantan FA ដែលបញ្ចប់ទៅជាមួយនឹងលទ្ធផលស្មើគ្នា ១ ទល់នឹង ១ ។

ក្នុងការប្រកួតនេះ ជារី ចន្ថាប៊ីន បានស្ថិតក្នុងបញ្ជីកីឡាករប្រកួត ១១នាក់ដំបូង ហើយបានបង្កើតឱកាសឱ្យមិត្តរួមក្រុម ពោលគឺកីឡាករ Igor Zonjic ត្រឹមតែ ១៣នាទីប៉ុណ្ណោះក្នុងតង់ទី១។គួររំលឹកថា ចាប់តាំងពីចូលរួមជាមួយ Terengganu ពេញ ១រដូវកាល ២០១៨ ខ្សែបម្រើកូនកាត់ ខ្មែរ-បារាំង រូបនេះ ពុំទាន់មានលទ្ធភាពរកគ្រាប់បាល់ឱ្យក្លិបរបស់ខ្លួននៅឡើយទេ ប៉ុន្តែ Assist បាន ២គ្រាប់ហើយ ។

ចន្ថាប៊ីន នឹងចូលរួមជាមួយ Terengganu ក្នុងដំណើរទៅកាន់ទីក្រុងហាណូយ ដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្លិប Becamex Binh Duong FC និង Ho Chi Minh City នាពាក់កណ្តាលខែមករាខាងមុខនេះ មុនលីគកំពូលម៉ាឡេស៊ី បើករដូវកាលថ្មី ៕

https://www.facebook.com/kelantanfa.my/videos/2076640479294042/?t=13

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT