ក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៨ ណាហ្គាវើល នឹងចាប់ផ្តើមដំណើរប្រកួតមិត្តភាពអន្តរជាតិរបស់ខ្លួននៅឯប្រទេសថៃ នាថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៩នេះ ដោយប្រកួតជាមួយក្រុម Police Tero សមាជិកលីគទីពីររបស់ថៃ ដែលទើបធ្លាក់ចេញពីលីគកំពូល។
ការប្រកួតគ្រោងធ្វើឡើងនៅកីឡដ្ឋាន Rajanmangala វេលាម៉ោង ៦ល្ងាច ។គួររំលឹកថា ណាហ្គាវើល នឹងត្រូវត្រៀមលក្ខណៈដើម្បីចូលរួមប្រកួតវគ្គជម្រុះពូលនៃពានរង្វាន់ AFC Cup 2019 ដែលនឹងចាប់ផ្តើមនៅចុងខែកុម្ភៈខាងមុខ ក៏ដូចជាពានរង្វាន់ក្នុងស្រុក គឺលីគកំពូលកម្ពុជា និង ពានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រចាំឆ្នាំ ២០១៩ ផងដែរ។
ចំពោះការប្រកួតមិត្តភាពចុងក្រោយបង្អស់របស់ពួកគេ គឺបានរងបរាជ័យ ២ ទល់នឹង ៣ ជាមួយភ្នំពេញក្រោន កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ៕