អាល្លឺម៉ង់​ដាក់​បម្រាម​ជម្រើស​ជាតិ ​ហាម​លេង Internet ​រួម​ភេទ ​និង​ផឹក​ស្រា អំឡុង World Cup

សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​បាន​ដាក់​បម្រាម​ទៅ​លើ​កីឡាករ​ក្រុម​ជម្រើស​ជាតិ​ទាំង​អស់ ​មិន​ឱ្យ​រួម​ភេទ ​លេង​បណ្ដាញ​សង្គម ​និង​ផឹក​ស្រា​ឡើយ ​អំឡុង​ពេល​ World Cup ​ខាង​មុខ​នេះ។

អាល្លឺម៉ង់​ជា​ក្រុម​ត្រូវ​ការពារ​តំណែង​ជើង​ឯក World Cup ​នា​ឆ្នាំ​នេះ។ ​ក្រុម​របស់​លោក Joachim Low ​កំពុង​សម្រុក​ហ្វឹកហាត់​ជា​ខ្លាំង ​មុន​ការ​ហោះ​ទៅ​ប្រទេស​រុស្ស៊ី​ចូល​រួម​ព្រឹត្តិការណ៍​ធំ​៤​ឆ្នាំ​ម្ដង​នេះ។ ​ដើម្បី​ឱ្យ​ក្រុម​ទាំង​មូល​ផ្ដោត​លើ​ការ​លេង​បាល់ ​គ្រូ​បង្វឹក​អាល្លឺម៉ង់​បាន​ដាក់​បម្រាម​ដល់​កីឡាករ​ទាំង​អស់ ​មិន​ឱ្យ​បែក​ឆ្វេង​ឡើង។ ពួកគេ​មិន​អាច​រួម​ភេទ ​ផឹក​ស្រា ​និង​លេង​បណ្ដាញ​សង្គម​ដាច់​ខាត ​អំឡុង​ពេល​ World Cup ​នៅ​ប្រទេស​រុស្ស៊ី។

ការ​ហាម​បែប​នេះ ត្រូវ​បាន​លោក Low ​បញ្ជាក់​ថា​ការ​ហ្វឹកហាត់​របស់​ជម្រើស​ជាតិ​គឺ​ជា​រឿង​សម្ងាត់​បំផុត ​មិន​អាច​បង្ហោះ​ឬ​បង្ហាញ​ឱ្យ​នរណា​ឃើញ​បាន​ឡើយ។ ការ​ផឹក​ស្រា ​និង​ធ្វើ​ឱ្យ​អារម្មណ៍​កីឡាករ​មិន​មូល ​និង​ការ​រួម​ភេទ​វិញ ​អាច​ធ្វើ​ឱ្យ​កីឡាករ​ទាំង​អស់​ប្រមូល​កម្លាំង​មិន​ល្អ​នោះ​ទេ។ ដោយ​បម្រាម​ទាំង​អស់​នេះ លោក​ក៏​បាន​ដាក់​តាំង​ពី World Cup 2014 ​មកម្ល៉េះ៕ប្រភព៖ MARCA

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT