Modric៖ កីឡាករ Real Madrid ​ភាគ​ច្រើន ​លេង​មិន​ដល់​កម្រិត​ឡើយ

Real Madrid ​កំពុង​ដុនដាប​ខ្លាំង​ណាស់​នៅ​រដូវ​កាល​នេះ ​ក្រោយ​ពី​ការ​ចាកចេញ​របស់ Cristiano Ronaldo ​ទៅ​កាន់​ក្លឹប Juventus ​កាល​ពី​រដូវក្ដៅ​កន្លង​ទៅ។

តួ​យ៉ាង​នៅ​យប់មិញ​នេះ ពួកគេ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Real Sociedad ​ក្នុង​លទ្ធផល ២-០ ​ទៀត។ ចាញ់​១​ប្រកួត​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ​ក្រុម​អធិរាជ​ស ​ធ្លាក់​ដល់​ចំណាត់​ថ្នាក់​លេខ​៥​ក្នុង​តារាង ​និង​ចាញ់​ពិន្ទុ​ក្រុម Barcelona ​ខ្លាំង​មែនទែន។ កត្តា​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ Luka Modric ​កីឡាករ​ល្អ​បំផុត​ក្នុង​លោក​នៅ​ឆ្នាំ​២០១៨ ​និយាយ​ថា​ក្រុម​កីឡាករ Real Madrid ​បច្ចុប្បន្ន ​លេង​មិន​ដល់​កម្រិត​នោះ​ទេ។

“កីឡាករ​យើង​ភាគ​ច្រើន ​លេង​មិន​ដល់​កម្រិត​របស់​ពួកគេ។ យើង​មិន​អាច​បង្ក​កំហុស​គ្រប់​ពេល​វេលា​គ្រប់​ការ​ប្រកួត​បាន​ឡើយ។ យើង​ត្រូវ​ដឹង​ខ្លួន​ឱ្យ​ច្បាស់ ​គ្រប់​ការ​ប្រកួត​មិន​មែន​ជា​សំណាង​ឡើយ។ យើង​បង្កើត​ឱកាស​បាន​ច្រើន​ដែរ ប៉ុន្តែ​បាល់​មិន​ចូល​ទី ​មិន​មែន​មក​ពី​គ្មាន​សំណាង​ឡើយ”។ សម្ដី​របស់ Modric ៕ប្រភពmarca

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT