Man City ​លត់​ក្រុម​មិន​ខ្លាំង Rotherham ​៧-០ ​ពាន​រង្វាន់ FA Cup ​

ក្រុម Manchester City ​ហាក់​មិន​បន្ធូរ​ដៃ​អ្វី​សោះ ​ដោយ​យក​ឈ្នះ​លើ​ក្រុម Rotherham ​រហូត​ដល់​ទៅ ៧-០ ​ឯ​ណោះ ​ក្នុង​ពាន​រង្វាន់ FA Cup ​កាល​ពី​យប់មិញ។

៧​គ្រាប់​កាល​ពី​យប់មិញ​នេះ ​របស់​ក្រុម Man City ​ធ្វើ​បាន​ដោយ​កីឡាករ​៧​នាក់​ផ្សេង​គ្នា​តែ​ម្ដង។ ខណៈ​ដែល​លោក Pep ​បាន​ដាក់​កីឡាករ​មិន​បាន​លេង​ប៉ះ Liverpool ​ឱ្យ​ចូល​បង្ហាញ​ខ្លួន​ច្រើន។ បើ​មើល​ទៅ​មើល​ឈ្មោះ​របស់​ពួកគេ​វិញ ​សុទ្ធ​តែ​ជា​កីឡាករ​ខ្លាំង​ៗ ​ទើប​អាច​រក​បាន​គ្រាប់​បាល់​រហូត​ដល់​ទៅ​៧​គ្រាប់​យ៉ាង​នេះ។

ជម្រើស​១១​នាក់​ដំបូង​របស់​លោក Pep ​ដាក់​លេង​យប់មិញ​នេះ ​ធ្វើ​ឱ្យ​លោក Paul Warne ដែល​ជា​អ្នក​ចាត់ការ​ក្រុម Rotherham ​បាន​និយាយ​ថា​៖ “គ្រាន់​តែ​ឃើញ​ឈ្មោះ​ពួកគេ​ចូល​លេង ខ្ញុំ​បាន​ប្រាប់​ទៅ​ខ្សែ​ការពារ​របស់​ខ្ញុំ​ថា ​សូម​ញញឹម​ដើម្បី​ការ​ប្រកួត​នេះ។ យើង​អាច​ចាញ់ ប៉ុន្តែ​មិន​រង​ភាព​អាម៉ាស់​ទេ។ ក្រុម Premier League ​មក​លេង​នេះ គឺ​ដើម្បី​បាន​ជ័យជម្នះ​ត្រលប់​ទៅ​វិញ។ សូម​ឱ្យ​ពួកគេ​លេង​ដោយ​សប្បាយ​ចិត្ត”៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT