ក្រុម Real Madrid បានបរាជ័យក្នុងដីខ្លួនឯង ក្រោមថ្វីជើង Real Sociedad ក្នុងលទ្ធផល ២-០។ កាលពីយប់មិញនេះ ក្នុងពានរង្វាន់ La Liga ។
អធិរាជស ដែលធ្លាប់ជាក្រុមខ្លាំងបំផុតមួយកំពុងជួបបញ្ហាច្រើនមែនទែន។ ជាក់ស្ដែងនៅយប់មិញនេះ ពួកគេបែរជាចាញ់ក្រុម Real Sociedad ដល់ទៅ ២-០ ឯណោះ ក្នុងដីខ្លួនឯង។ ដែលនេះគឺជាបរាជ័យក្រោមថ្វីជើង Sociedad ក្នុងដីលើកដំបូងក្នុងរយៈពេល១៥ឆ្នាំចុងក្រោយហើយ។ ខណៈដែលលទ្ធផលនេះទៀតសោត បានធ្វើឱ្យ Real Madrid កាន់តែឆ្ងាយពីក្រុមកំពូលតារាងទៅហើយ ដោយបច្ចុប្បន្ននេះឈរនៅចំណាត់ថ្នាក់លេខ៥ក្នុងតារាង។
បើកឆាកឆ្នាំ២០១៩នេះ ក្រុម Real Madrid លេង២ប្រកួតមកហើយ ប៉ុន្តែមិនទាន់ស្គាល់ជ័យជម្នះឡើយ។ ដោយប្រកួតទី១ លេងបានស្មើក្រុម Villareal ក្នុងលទ្ធផល ២-២ និងប្រកួតទី២យប់មិញ លេងចាញ់ក្រុម Sociedad ក្នុងលទ្ធផល ២-០ ៕ប្រភពDailyMail