វិបសាយបាល់ទាត់ជប៉ុន បានប្រកាសថាខ្សែប្រយុទ្ធ Fernando Torres នឹងមកចូលរួមជាមួយក្រុម Sagan Tosu ក្នុងពេលឆាប់ៗនេះ។
Torres បានប្រកាសចាកចេញពីក្រុម Atletico Madrid ក្រោយពីជួយក្រុមនេះលើកពាន UEFA Europa League ។ កីឡាករឆ្នើមរបស់អេស្ប៉ាញរូបនេះ មិនទាន់បានបញ្ជាក់ថាចូលរួមជាមួយក្រុមណាទេ ប៉ុន្តែថ្មីៗនេះ ខាងជប៉ុនបានប្រកាសថាពួកគេនឹងទទួលបានកំពូលកីឡាករម្នាក់ទៀតមកលេងក្នុងលីគរបស់ខ្លួន។
កីឡាកររកបាន១២០គ្រាប់ក្នុង៣៤៧ប្រកួតឱ្យក្រុម AT Madrid ត្រូវបានគេគិតថានឹងទៅលេងនៅលីគអាមេរិកដូច Rooney ដែរ ប៉ុន្តែជាក់ស្ដែងរូបគេបែរ ទៅលេងនៅលីគរបស់ជប៉ុន ដូច Andrea Iniesta ទៅវិញ។ យ៉ាងណាមិញ ដំណឹងនេះមិនទាន់ប្រាកដ១០០%នោះទេ ដោយត្រូវចាំការប្រកាសពីខាងក្លឹបនិងសាមីខ្លួនផ្ទាល់ជាមុនសិន៕ប្រភព៖ DailyMail