ថៃ បើកឆាកការប្រកួតក្នុងពានរង្វាន់ AFC Asian Cup 2019 ថ្ងៃនេះ

ក្រោយរង់ចាំអស់រយៈពេល ៤ឆ្នាំ​ ពេលនេះពានរង្វាន់ដ៏ធំប្រចាំទ្វីបអាស៊ី បានត្រឡប់មកដល់វិញហើយ ដែលលើកនេះជាឆ្នាំទី ១៧ ពោលគឺពានរង្វាន់ AFC Asian Cup 2019 ហើយពូល A បានបើកឆាកការប្រកួតកាលពីម្សិលមិញ ។

ក្រុមម្ចាស់ផ្ទះ អារ៉ាប់រួម បានត្រឹមចែកពិន្ទុគ្នាជាមួយនឹង បារ៉ែន ជាមួយលទ្ធផល ១-១ រីចំណែកឯ ជម្រើសជាតិថៃ នឹងត្រូវជួបប្រកួតជាមួយជម្រើសជាតិ ឥណ្ឌា ក្នុងថ្ងៃទី ៦ ខែ មករា នេះ វេលាម៉ោង ៥ និង ៣០នាទីល្ងាច ។គួររំលឹកថា នៅក្នុងការប្រកួតវគ្គជម្រះពូលនេះ គឺក្រុម លេខ ១ និង លេខ ២ តាមពូលនិមួយៗ មានសិទ្ធិបន្តទៅវគ្គ ១៦ក្រុមចុងក្រោយ ខណៈដែលក្រុមលេខ ៣ ល្អជាងគេ ចំនួន ៤ ពីពូលទាំង ៦ នឹងត្រូវបានជ្រើសរើសឱ្យឆ្លងទៅវគ្គនោះដូចគ្នា ។

សម្រាប់ប្រទេសក្នុងតំបន់អាស៊ាន ហ្វីលីពីន ក៏នឹងត្រូវធ្វើការប្រកួតនៅថ្ងៃស្អែកផងដែរ ជាមួយនឹង កូរ៉េខាងត្បូង ស្របពេលដែល វៀតណាម ប៉ះ អ៊ីរ៉ាក់ នៅថ្ងៃទី ៨ ខែ មករា ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT