Arsenal ​ចង់​បាន Suarez ​ពី Barcelona ​តម្លៃ​២០​លាន​ផោន​

ក្លឹប Arsenal ​កំពុង​ចរចា​យក​ខ្សែ​បម្រើ​ប្រយុទ្ធ Denis Suarez ​ពី​ក្រុម FC Barcelona ​ក្នុង​តម្លៃ​ខ្លួន​២០​លាន​ផោន​នៅ​ខែ​មករា​នេះ។

កីឡាករ​វ័យ​២៤​ឆ្នាំ​ដែល​ជា​ថ្នាល​យុវជន​របស់ Man City ​ធ្លាប់​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Emery ​ម្ដង​មក​ហើយ​កាល​គ្រា​ដែល​រូបគេ​ត្រូវ​ក្លឹប Sevilla ​ខ្ចី​ជើង ​និង​លោក Emery ​នៅ​ដឹក​នាំ​កាល​គ្រា​នោះ។ យ៉ាងណាមិញ ​នៅ​ឆ្នាំ​២០១៦​រូបគេ​ក៏​បាន​សម្រេច​ចិត្ត​ផ្លាស់​ទៅ​លេង​ឱ្យ Barcelona ​ទៅ។ យ៉ាងណាមិញ ​កីឡាករ​អេស្ប៉ាញ​រូប​នេះ ហាក់​មិន​សូវ​បាន​ចូល​លេង​ឡើយ ​ដោយ​រដូវ​កាល​នេះ​ទើប​លេង​បាន​៦​ប្រកួត​ប៉ុណ្ណោះ ​និង​ប្ដូរ​ចូល​បាន​ម្ដង​នៅ Champions League ​កាល​លេង​ទល់ Spurs ​។

ដោយសារ​តែ​ធ្លាប់​បង្ហាត់​ដូច្នេះ​ហើយ ទើប​បាន​ជា​លោក Emery ​ចង់​បាន Suarez ​មក​រួម​ក្រុម​នៅ​ខែ​មករា​នេះ ​ខណៈ​ដែល​ក្រុម​អ្នក​មាន​បុណ្យ​ឯ​ណោះ​ក៏​មាន​ចិត្ត​ចង់​លក់​រូបគេ​ចេញ​ដែរ ព្រោះ​មិន​ចាំ​បាច់​ក្នុង​ការ​ប្រើ​ឡើយ។ តម្លៃ​ដែល​គេ​ជឿ​ថា​នឹង​អាច​មាន​ការ​ផ្ទេរ​កើត​ឡើង​នោះ គឺ​២០​លាន​ផោន៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT