Solskjaer បានដឹកនាំក្រុមបិសាចក្រហម Manchester United ឈ្នះ១ប្រកួតទៀតហើយ ដោយឈ្នះក្រុម Reading ក្នុងលទ្ធផល ២-០ កាលពីយប់មិញនេះក្នុងពានរង្វាន់ FA Cup។
ចប់ការប្រកួតនោះទៅ អ្នកចាត់ការបណ្ដោះអាសន្នរបស់ Man Utd បាននិយាយដូច្នេះថា៖ “វាទើបតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ប៉ុន្តែវាជាពេលវេលាអស្ចារ្យខ្លាំងណាស់សម្រាប់ខ្ញុំ ហើយពេលនេះ FA Cup ជាឱកាសល្អបំផុតដែលខ្ញុំអាចយកវាបានសម្រាប់ក្រុម Man Utd ។ ខ្ញុំដឹកនាំរយៈពេលខ្លី ដូច្នេះខ្ញុំចង់ផ្ដោតឱ្យខ្លាំងចំពោះអ្វីដែលយើងអាចធ្វើបាន។ ខ្ញុំចង់ធ្វើរឿងសប្បាយចិត្ត អំឡុងពេលខ្ញុំដឹកនាំក្រុមនេះ”។
Solskjaer មកដឹកនាំក្រុមបណ្ដោះអាសន្នរហូតដល់ដាច់រដូវកាលនេះ ក្រោយពីក្លឹបសម្រេចចែកផ្លូវគ្នាជាមួយលោក Jose Mourinho ។ បិសាចក្រហម បានបញ្ជាក់ថាពួកគេនឹងរកអ្នកចាត់ការថ្មីទៀត នៅរដូវក្ដៅខាងមុខ។ ខណៈដែលលោក Solskjaer ដែលកំពុងដឹកនាំបានយ៉ាងល្អ ក៏បញ្ជាក់ថាមានចិត្តចង់ធ្វើជាអ្នកចាត់ការផ្លូវការផងដែរ៕ប្រភពDailyMail