Van Gaal ​៖ ​បើ​ខ្ញុំ​ដាក់​លុយ​យក ​ខ្ញុំ​នឹង​ជ្រើស​រើស​យក Liverpool ​ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​នេះ

Louis Van Gaal ​អតីត​អ្ន​កចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United ​មាន​ទំនុក​ចិត្ត​ថា​ក្រុម Liverpool ​នឹង​លើក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​នា​រដូវ​កាល​នេះ​មិន​ខាន។

កាល​ពី​ប្រកួត​មុន​បើ​ទោះ​ជា Man City ​យក​ឈ្នះ Liverpool ​២-១ ក្ដី ​ប៉ុន្តែ​គម្លាត​ពិន្ទុ​រវាង​ក្រុម​ទាំង​ពីរ គឺ Liverpool ​នៅ​នាំ​មុខ​ដល់​ទៅ​៤​ពិន្ទុ​ឯ​ណោះ។ ដូច្នេះ​ហើយ ឱកាស​សម្រាប់​ក្រុម​របស់​លោក Klopp ​នៅ​តែ​មាន​ដដែល​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ Premier League ​ក្រោយ​ពី​ខកខាន​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ។

ជាមួយ​គ្នា​នេះ​ដែរ ​លោក Van Gaal ​អតីត​អ្នកចាត់ការ​ក្រុម Man Utd ​និង​មាន​បទ​ពិសោធ​ដឹក​នាំ​ក្រុម​ច្រើន​មក​ហើយ​នោះ ​ក៏​គិត​ថា​ហង្ស​ក្រហម​ឆ្នាំ​នេះ ​មាន​ភាគរយ​ខ្ពស់​អាច​លើក​ពាន​បាន​ដែរ។ ​លោក បាន​និយាយ​ដូច្នេះ​ថា​៖ “ប្រសិន​បើ​ខ្ញុំ​ដាក់​លុយ​ជ្រើសរើស​ក្រុម​ណា​មួយ​ឈ្នះ​ពាន​លីគ​កំពូល ​នោះ​ខ្ញុំ​នឹង​ជ្រើស​រើស​យក Liverpool ​មិន​បាន។ ក្រុម Liverpool ​បច្ចុប្បន្ន​នេះ កំពុង​ស្ថិត​នៅ​ចំណុច​មួយ​ដែល​លេង​ល្អ​មែនទែន ពួកគេ​មាន​ចិត្ត​ចង់​ឈ្នះ​ខ្លះ ​បូក​ផ្សំ​ជាមួយ​កីឡាករ​ល្អ​ៗ​ផង​នោះ ឱកាស​ឈ្នះ​ពាន​គឺ​ពួកគេ​មាន​ច្រើន​”៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT