អេហ្ស៊ីប បញ្ជាក់ Salah ​អាច​លេង​ World Cup ​បាន ព្រោះ​របួស​តែ​៣​សប្ដាហ៍

សហព័ន្ធ​កីឡា​បាល់ទាត់​អេហ្ស៊ីប​បាន​បញ្ជាក់​ថា ​ខ្សែ​ប្រយុទ្ធ Salah ​នឹង​ត្រូវ​សម្រាក​ព្យាបាល​របួស​ស្មា​ត្រឹម​រយៈ​ពេល​៣​សប្ដាហ៍​ប៉ុណ្ណោះ ដូច្នេះ​ហើយ រូបគេ​នៅ​តែ​អាច​ទៅ​លេង​នៅ World Cup ​បាន។

បច្ចុប្បន្ន​នេះ Salah ​កំពុង​សម្រាក​ព្យាបាល​របួស​ស្មា​នៅ​អេស្ប៉ាញ ហើយ​ក្រុម​គ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា​របួស​ស្មា​នេះ​មិន​ធ្ងន់ធ្ងរ​ទេ ​អាច​ជា​សះស្បើយ​រយៈ​ពេល​៣​សប្ដាហ៍ ​ឬ​មុន​នេះ​ទៀត។ ដោយ​ហេតុ​តែ​ប្រើ​រយៈ​ពេល​ព្យាបាល​ខ្លី ​ដូច្នេះ​អេហ្ស៊ីប ​មិន​កាត់​ឈ្មោះ​របស់​រូបគេ​ចេញ​ឡើយ ពោល​គឺ​នឹង​ដាក់​ទៅ​លេង​នៅ World Cup ​នា​ប្រទេស​រុស្ស៊ី​តែ​ម្ដង។

សូម​បញ្ជាក់​ថា​អតីត​កីឡាករ Chelsea , Roma ​រូប​នេះ ​រង​របួស​ស្មា​ដោយសារ​​តែ​ប៉ះ​គ្នា​ជាមួយ​ខ្សែ​ការពារ Sergio Ramos ​អំឡុង​ពេល​លេង​ផ្ដាច់ព្រ័ត្រ UEFA Champions League ។ ការ​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​របួស ​មាន​អ្នក​គាំទ្រ​ក្រុម Liverpool ​ជា​ច្រើន​កំពុង​តែ​ស្អប់​ខ្សែ​ការពារ Real Madrid ​ជា​ខ្លាំង៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT