Cesc Fabregas បានបង្ហាញខ្លួនប្រកួតចុងក្រោយឱ្យក្រុម Chelsea កាលពីយប់មិញនេះ ដោយយកឈ្នះលើក្រុម Nottingham Forest ក្នុងលទ្ធផល ២-០។
យប់មិញនេះជាប្រកួតទី៥០១របស់ខ្សែបម្រើខាងលើក្នុងការលេងនៅលីគកំពូលអង់គ្លេស គិតទាំងក្រុម Arsenal និង Chelsea ។ មួយវិញទៀត យប់មិញក៏ជាការប្រកួតចុងក្រោយរបស់កីឡាករខាងលើសម្រាប់ក្រុមតោខៀវផងដែរ។ កីឡាករវ័យ៣១ឆ្នាំខាងលើបានប្ដូរចេញនៅចុងម៉ោងនាការប្រកួតទាំងភ្នែក ព្រោះថាសំឡេងគាំទ្ររបស់អ្នកគាំទ្របានស្រែកជូនពរដល់រូបគេ។
Fabregas បាននិយាយថា៖ “ពេលវេលាកាន់តែទៅមុខ។ វាហាក់ដូចជាទើបតែ១សប្ដាហ៍ប៉ុណ្ណោះសម្រាប់ខ្ញុំ ដែលខ្ញុំចាប់ផ្ដើមលេងបាល់ទាត់ ប៉ុន្តែជាក់ស្ដែងបច្ចុប្បន្ននេះបើគិតទៅគឺ១៥ឆ្នាំមកហើយ។ វាលឿនណាស់”។ បើគិតតែក្រុម Chelsea កីឡាកររូបនេះលេងបាន១៩៨ប្រកួត និងរកគ្រាប់បាល់បាន២២គ្រាប់ផងដែរ៕ប្រភពDailyMail