Neymar ​ជា​កីឡាករ​ថ្លៃ​ជាង​គេ​លើ​លោក ​ស្រប​ពេល Ronaldo ​ធ្លាក់​ដល់​លេខ​១១

ខ្សែ​ប្រយុទ្ធ Neymar ​បាន​ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បំផុត​លើ​លោក​នេះ ​ខណៈ​ដែល Cristiano Ronaldo ​វិញ ​ធ្លាក់​ដល់​លេខ​១១​ឯ​ណោះ។

តាម​ការ​សិក្សា​របស់​ក្រុម​អ្នក​វិភាគ​មួយ​ក្រុម​ឈ្មោះ​ថា KPMG ​បាន​បង្ហាញ​លទ្ធផល​ថា Neymar ​កីឡាករ​លេង​នៅ​ក្លឹប PSG ​នៅ​តែ​រក្សា​តម្លៃ​ខ្លួន​និង​ទេព​កោសល្យ​របស់​គេ​បាន​ដដែល។ ​មួយ​វិញ​ទៀត​នៅ​បច្ចុប្បន្ន​នេះ ​គ្មាន​កីឡាករ​ណា​អាច​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​ទៀត​នោះ​ទេ។ ដោយ​តម្លៃ​ខ្លួន​របស់​កីឡាករ​ប្រេស៊ីល​រូប​នេះ ​គឺ​២០៦​លាន​ផោន ​និង​អ្នក​លេខ​២​គឺ Kylian Mbappe ​ដែល​ជា​មិត្ត​រួម​ក្រុម PSG ​ដែរ ​មាន​តម្លៃ​ខ្លួន​១៩៣​លាន​ផោន។

សម្រាប់​អ្នក​លេខ​៣ ​ធ្លាក់​ទៅ​លើ Lionel Messi ​តម្លៃ​ខ្លួន​១៨៣​លាន​ផោន ​និង​លេខ​៤​បាន​ទៅ​លើ Mohamed Salah ​មាន​តម្លៃ​ខ្លួន​១៥១​លាន​ផោន។ ​ដោយ​ឡែក​អ្វី​ដែល​គេ​ចម្លែក​ចិត្ត​នោះ​គឺ Cristiano Ronaldo ​ឯ​ណោះ ​បាន​ធ្លាក់​ដល់​ចំណាត់​ថ្នាក់​លេខ​១១​ឯ​ណោះ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT