ក្រុមមាន់ខ្នាយមាស Spurs បានលត់ក្រុមខ្សោយលេងនៅលីគលំដាប់ទី៤ Tranmere Rovers ក្នុងលទ្ធផលដល់ទៅ ៧-០ ឯណោះក្នុងការប្រកួត FA Cup កាលពីយប់មិញនេះ។
ការប្រកួតជុំទី៣កន្លងទៅ ក្រុម Spurs ហាក់ដូចជាមិនទុកមុខខ្លះឱ្យខាងក្រុមខ្សោយនោះទេ ដោយស៊ុតយកៗរហូតដល់៧គ្រាប់តែម្ដង។ តួយ៉ាងនៅចុងម៉ោងទៅហើយ ដែលក្រុម Spurs នាំមុខដល់ទៅ៦គ្រាប់ហើយនោះ ក៏ក្រុមបានប្ដូរ Harry Kane ចូលដើម្បីរកគ្រាប់បាល់បន្ថែមទៀតផងដែរ។
ការលេងមិនបន្ថយជើងនេះដែរ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនហាក់ដូចជាហួសចិត្តបន្ដិចដែរ ត្បិតអីក្រុម Tranmere ជាក្រុមខ្សោយសោះ បែរជា Spurs ខំប្រឹងយកឈ្នះច្រើនគ្រាប់យ៉ាងនេះ បំបាក់ពួកគេមិនឱ្យតដៃរួចតែម្ដង៕ប្រភពDailyMail