ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងបង្ហាញនរណាជាសមាជិកថ្មី ក្នុងសន្និសីទសារព័ត៌មានរសៀលនេះ ?

មុនរដូវកាលថ្មីនៃលីគកំពូលកម្ពុជា ចាប់ផ្តើម ក្លិបបាល់ទាត់ភ្នំពេញក្រោន​ ដែលជាក្លិបអាជីពឈានមុខគេក្នុងប្រទេស តែងតែបានបង្ហាញនូវសមាសភាពបុគ្គលមួយចំនួន ដ៏ភ្ញាក់ផ្អើលនៅក្នុងពិធីសន្និសីទសារព័ត៌មានរបស់ពួកគេ ជាក់ស្តែងនារសៀលថ្ងៃសៅរ៍នេះ ពួកគេនឹងបង្ហាញសមាជិកថ្មី។

តើនរណាជាសមាជិកថ្មីរបស់ ភ្នំពេញក្រោន ខណៈដែលតាមការបញ្ចេញមតិពីសំណាក់អ្នកគាំទ្រនៅក្នុងការបង្ហោះលើ Facebook គឺគ្រប់គ្នាសំដៅដល់ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ដែលកំពុងមានភាពស្រពិចស្រពិលក្នុងការស្វែងរកទ្រនំថ្មីជ្រកកោន ក្រោយពីពុំមានដំណឹងអំពីការបន្តរួមរស់ជាមួយក្លិប បឹងកេត។យ៉ាងណាមិញ ទំនាក់ទំនងរវាងគ្រូបង្វឹក Leonardo Vitorino និង ចាន់ វឌ្ឍនាកា មានភាពស្និទ្ធស្នាល ដោយសារកន្លងមក អ្នកទាំងពីរ ធ្លាប់បានធ្វើការជាមួយគ្នាក្នុងក្រុមជម្រើសជាតិកម្ពុជា ។

គួររំលឹកថា ពិធីសន្និសីទសារព័ត៌មានរបស់ក្លិបភ្នំពេញក្រោនកន្លងមកគឺ ការបង្ហាញវត្តមានគ្រូបង្វឹកថ្មី លោក Leonardo Vitorino ដែលជាអតីតគ្រូជម្រើសជាតិកម្ពុជា រួមទាំងកីឡាករបរទេសថ្មីៗរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈសម្រាប់រដូវកាលថ្មីផងដែរ ។ចាំមើលថា តើសមាជិកថ្មីរបស់ ភ្នំពេញក្រោន ជានរណា ? តើអាចជា ចាន់ វឌ្ឍនាកា មែនដែរឬទេ ?

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT