Neymar ​នៅ​មាន​បញ្ហា​របួស ​ធ្វើ​ទុក្ខ​អំឡុង​ពេល​ហ្វឹកហាត់ ​ធ្វើ​ឱ្យ​ប្រេស៊ីល​កង្វល់

ខ្សែ​ប្រយុទ្ធ Neymar ​នៅ​មាន​បញ្ហា​របួស​ធ្វើ​ទុក្ខ ​អំឡុង​ពេល​ហ្វឹកហាត់ ដែល​នេះ​ជា​កង្វល់​មួយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ត្រៀម​ទៅ​ World Cup ​នា​ពេល​ខាង​មុខ។

ប្រេស៊ីល​កំពុង​ហ្វឹកហាត់​នៅ​ទឹក​ដី​អង់គ្លេស ​ដើម្បី​ធ្វើ​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ក្រូអាត ​នៅ​ចុង​សប្ដាហ៍​នេះ។ ​អំឡុង​ពេល​ហ្វឹកហាត់​នោះ​ដែរ ​កីឡាករ​របស់​ក្រុម PSG ​រូប​នេះ ​បាន​បង្ហាញ​ថា​ខ្លួន​នៅ​មាន​បញ្ហា​ឈឺ​ជើង ​នៅ​ឡើយ ដែល​តម្រូវ​ឱ្យ​មាន​ការ​សម្រួល​សរសៃ​ដោយ​ក្រុម​គ្រូ​ពេទ្យ។

នេះ​អាច​​បញ្ជាក់​បាន​ថា​ការ​វិល​ត្រលប់​មក​វិញ​របស់​រូបគេ ​នៅ​មិន​ទាន់​បាន​១០០​%​នៅ​ឡើយ​ទេ។ មួយ​វិញ​ទៀត ​ការ​ព្យាបាល​របួស​ឱ្យ​បាន​ឆាប់​ជា​លឿន​របស់​គេ អាច​នឹង​បណ្ដាល​ឱ្យ​ទៅ​ជា​រឿង​មិន​ល្អ​វិញ ​ពោល​គឺ​ព្យាបាល​បណ្ដើរ ​បង្ហាត់​បណ្ដើរ។

Neymar ​របួស​ជើង​តាំង​ពី​ខែ​កុម្ភៈ​មក​ម្ល៉េះ ដោយ​បាន​សម្រាក​ព្យាបាល​នៅ​ប្រេស៊ីល​អស់​ពេល​ជា​ច្រើន​ខែ ​មុន​មក​ព្យាបាល​នៅ​ក្លឹប PSG ​ហើយ​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​នេះ។ កីឡាករ​វ័យ​២៦​ឆ្នាំ ​រំពឹង​ខ្ពស់​ថា​នឹង​អាច​បាន​ចូល​លេង​ឱ្យ​ប្រេស៊ីល​នៅ​ World Cup ​នា​ពេល​ខាង​មុខ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT