វីរបុរសអាហ្សង់ទីន Maradona ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីវះកាត់បន្ទាន់ បន្ទាប់ពីលោកមានបញ្ហាក្រពះធ្ងន់ធ្ងរ មានឈាមដក់ក្នុងនោះ។
បុរសវ័យ៥៨ឆ្នាំខាងលើបានទៅពិនិត្យសុខភាពដូចរាល់ដងកាលពីម្សិលមិញនេះ។ ដោយការពិនិត្យនោះ គ្រូពេទ្យបានរកឃើញមានឈាមដក់ក្នុងក្រពះរបស់អតីតខ្សែប្រយុទ្ធឆ្នើមរូបនេះ។ ដូច្នេះហើយ ទើបបានជាតម្រូវឱ្យមានការវះកាត់មួយជាបន្ទាន់ ជៀសវាងមានគ្រោះថ្នាក់នានាកើតឡើងនៅពេលខាងមុខ។ ក្រុមគ្រួសាររបស់ Maradona ក៏បានទៅដល់មន្ទីរពេទ្យដើម្បីរង់ចាំមើលលទ្ធផលនៃការវះកាត់នោះដែរ។
Maradona បច្ចុប្បន្ននេះកំពុងដឹកនាំក្រុម Dorados ក្នុងលីគរបស់មិចសិកូ។ កន្លែងដែលរកចាប់ផ្ដើមការងារជាអ្នកចាត់ការវិញ ក្រោយពីខកខានប៉ុន្មានឆ្នាំមកនេះ៕ប្រភពDailyMail