Pep ​៖ ​ប្រកួត​នៅ​សល់​ទាំង​អស់​របស់ Man City ​គឺ​ជា​ប្រកួត​ផ្ដាច់​ព្រ័ត្រ

Pep Guardiola ​បាន​ដឹក​នាំ​ក្រុម Man City ​បញ្ចប់​កំណត់ត្រា​មិន​ចាញ់​រដូវ​កាល​នេះ​របស់​ក្រុម Liverpool ​ត្រឹម​យប់មិញ​នេះ​ហើយ ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១។

ជ័យជម្នះ​យប់មិញ ​ក៏​បាន​ធ្វើ​ឱ្យ Man City ​បន្ថយ​គំលាត​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Liverpool ​ត្រឹម​តែ​៤​ពិន្ទុ​ដែរ ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​ច្រើន​ប្រកួត​ទៀត​មែនទែន។ លោក Pep ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​យប់មិញ​ថា​ក្រុម​របស់​លោក នឹង​ចាត់​ទុក​ការ​ប្រកួត​ដែល​នៅ​សល់​ទាំង​អស់​ជា​ប្រកួត​ផ្ដាច់ព្រ័ត្រ។ ការ​និយាយ​បែប​នេះ គឺ​លោក​ចង់​បញ្ជាក់​ទៅ​កីឡាករ​​ថា ​ទាល់​តែ​អាច​ឈ្នះ​គ្រប់​ប្រកួត​ទាំង​អស់ ទើប​ក្រុម Man City ​មាន​សង្ឃឹម​ការពារ​តំណែង​ជើង​ឯក Premier League ​បាន​នៅ​រដូវ​កាល​នេះ។

ក្រុម Man City ​ចាញ់​ច្រើន​កាល​ពី​ចុង​ឆ្នាំ​កន្លង​ទៅ ទើប​បណ្ដាល​ឱ្យ​ក្រុម​មួយ​នេះ​ហាក់​នៅ​ឆ្ងាយ​ពី​ក្រុម Liverpool ​យ៉ាង​នេះ។ ប៉ុន្តែ​ការ​យក​ឈ្នះ​នៅ​យប់មិញ ​បាន​ធ្វើ​ឱ្យ​ពួកគេ​មាន​ឱកាស​ត្រលប់​មក​វិញ ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុម Liverpool ​បាន៕ប្រភពbbc

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT