Cristiano Ronaldo ស្បថថានឹងព្យាយាមឱ្យអស់សមត្ថភាព ដើម្បីឈ្នះពានរង្វាន់ UEFA Champions League ជាមួយក្រុម Juventus ឱ្យបាន។
Ronaldo ទើបតែឈ្នះពានរង្វាន់ Globe Soccer Awards នៅទីក្រុងឌូបៃកាលពីយប់មិញនេះ។ ក្នុងឱកាសឈ្នះពានរង្វាន់នេះ ខ្សែប្រយុទ្ធវ័យជ្រេបន្តិចរូបនេះ បានប្រាប់ទៅអ្នកកាសែតថា៖ “ខ្ញុំសូមស្បថថានឹងធ្វើឱ្យមិនគួរឱ្យជឿមួយ ដើម្បីឈ្នះពានរង្វាន់ UEFA Champions League ជាមួយក្រុម Juventus ”។
Ronaldo បច្ចុប្បន្នជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅអ៊ីតាលី ហើយក៏ជាអ្នកជួយក្រុម Juventus ឈរកំពូលតារាងនិងមិនទាន់ស្គាល់បរាជ័យផងដែរ។ យ៉ាងណាមិញ គោលដៅរបស់ក្លឹបយក្សនៅអ៊ីតាលីនេះ មិនមែនលីគក្នុងស្រុកនោះទេ ពោលគឺជាពានរង្វាន់ Champions League ដែលពួកគេប្រាថ្នាជាច្រើនឆ្នាំមកហើយ៕ប្រភពFootball