Klopp ​ហួស​ចិត្ត ​ដែល Kompany ​យប់មិញ ​អត់​បាន​កាត់​ក្រហម​

Klopp ​បាន​ស្គាល់​បរាជ័យ​លើក​ដំបូង​នៅ​រដូវ​កាល​នេះ​ហើយ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Manchester City ​កាល​ពី​យប់មិញ ​ក្នុង​លទ្ធផល ២-១។បរាជ័យ​លើក​ដំបូង​នេះ ​លោក Klopp ​មិន​បាន​បន្ទោស​កូន​ក្រុម​នោះ​ទេ ប៉ុន្តែ​ចំណុច​មួយ​ដែល​លោក​មិន​អស់​ចិត្ត​នោះ​គឺ ​Kompany ​ដែល​បាន​បង្ក​កំហុស​លើ Salah ​គួរ​តែ​បាន​កាត​ក្រហម ប៉ុន្តែ​បែរ​ជា​មិន​បាន​កាត​ទៅ​វិញ។ លោក​ពិត​ជា​ឆ្ងល់​ខ្លាំង​ណាស់ ​ថា​តើ​ហេតុអ្វី​បាន​ជា​អាជ្ញាកណ្ដាល​មិន​ផ្ដល់​កាត​ចំពោះ​កំហុស​របស់​​ខ្សែ​ការពារ Man City ​នៅ​ត្រង់​នេះ​ទៅ​វិញ។

លោក​បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា​៖ “ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត Kompany ​ប៉ុន្តែ​តើ​មាន​រឿង​អី​កើត​ឡើង​លើ​ផែនដី​នេះ ​ដែល​គាត់​មិន​បាន​កាត​ក្រហម? គាត់​នៅ​តែ​អាច​បន្ដ​លេង​បាន ​ហើយ​ប្រសិន​បើ​គាត់​ធ្វើ​អីចឹង​លើ Salah ​ខ្លាំង​ជាង​នេះ​បន្តិច​ទៀត គាត់​នឹង​មិន​អាច​លេង​បាន​រហូត​ចប់​រដូវ​កាល​បាត់​ទៅ​ហើយ។ Kompany ​សម​ណាស់​នឹង​បាន​កាត​ក្រហម​នៅ​យប់មិញ​នេះ”។

ដោយ​ឡែក​សាមី​ខ្លួន Kompany ​បាន​និយាយ​ចំពោះ​ការ​បង្ក​កំហុស​នោះ​ដែរ​ថា​ខ្លួន​គេ​បាន​ប៉ះ​បាល់​មុន​ប៉ះ​ជើង​របស់ Salah ។ មួយ​វិញ​ទៀត​វា​ជា​ការ​ប្រជែង​យក​បាន ​និង​ជា​តួ​នាទី​របស់​ខ្សែ​ការពារ ​ហើយ​មិន​មែន​ជា​ចេតនា​ធ្វើ​ឱ្យ Salah ​របួស​អ្វី​នោះ​ទេ៕ប្រភពbbc

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT